Friday, May 1, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមផ្អាកសិប្បកម្មដេញប្លាទីន បង្កផលប៉ះពាល់ដល់ពលរដ្ឋ

ផ្អាកសិប្បកម្មដេញប្លាទីន បង្កផលប៉ះពាល់ដល់ពលរដ្ឋ

ខេត្តកណ្តាលៈ សិប្បកម្មស្លចម្រាញ់ប្លាទីន ស្ថិតនៅភូមិអូរ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល បានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ដោយមានក្លិនឈ្ងៀមឆួលខ្លាំង និងប៉ះពាល់ដល់បរិស្ថានផងដែរ។

នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរបរិស្ថានខេត្តកណ្តាល ដឹកនាំដោយ លោកអាន តូរ៉ា ប្រធានការិយាល័យគាំពារបរិស្ថាន សហការជាមួយរដ្ឋបាលស្រុកអង្គស្នួល និងអាជ្ញាធរភូមិ ឃុំ បានចុះទៅពិនិត្យទីតាំងសិប្បកម្មស្លចម្រាញ់ប្លាទីន នៅទីតាំងខាងលើនេះ។

សិប្បកម្មនេះ បានបើកដំណើរនៅខែវិច្ឆិកា ឆ្នាំ២០២៥ និងមិនច្បាប់អនុញ្ញាតនោះឡើយ។ ក្រុមការងារបានណែនាំម្ចាស់សិប្បកម្ម ផ្អាកសកម្មភាពទាំងស្រុង រហូតដល់បំពេញបែបបទនីតិវិធីច្បាប់ បានរួចរាល់។

ក្រុមការងារ បានណែនាំម្ចាស់សិប្បកម្ម រកវិធីសាស្ត្រកាត់បន្ថយបញ្ហាផ្សែងនិងក្លិនឈ្ងៀមឆួល ឱ្យនៅកម្រិតអប្បបរមា ចៀសវាងប៉ះពាល់ដល់បរិស្ថាន បញ្ឈប់យកប្រេងខ្មៅ យកមកដុតដេញប្លាទីន បន្តទៀត និងត្រូវកែបច្ចេកទេសឡចម្រាញ់បន្ថែមទៀត ដោយធានាមិនបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងបរិស្ថានជុំវិញ។ក្រុមការងារ ក៏បានណែនាំម្ចាស់សិប្បកម្ម ត្រូវរៀបចំកិច្ចសន្យាការពារបរិស្ថាន ជាមួយមន្ទីរបរិស្ថានខេត្តកណ្តាល និងត្រូវគ្រប់គ្រងសំណល់ផេះធ្យូងថ្ម ឱ្យបានត្រឹមត្រូវ។

ក្រុមការងារ បានដាក់វិន័យអន្តរការណ៍ តាមច្បាប់ ទៅលើម្ចាស់សិប្បកម្ម ព្រោះដំណើរការសិប្បកម្ម ដោយពុំមានលិខិតអនុញ្ញាត៕

RELATED ARTICLES