Monday, May 4, 2026
Homeសង្គម និងជីវិតកូនផ្សោតទី៦ លេងទឹកនៅអន្លង់កាំពី

កូនផ្សោតទី៦ លេងទឹកនៅអន្លង់កាំពី

ខេត្តក្រចេះ ៖ វីដេអូ ដ៏គួរឱ្យក្នាញ់នៃកូនផ្សោតកើតថ្មី អាយុប្រមាណ ៣-៤ថ្ងៃ តាមថតបានដោយក្រុមការងារនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខណៈពេលកំពុងហែលលេងយ៉ាងសប្បាយ ជាមួយហ្វូងផ្សោតធំៗ នៅអន្លង់កាំពី ខេត្តក្រចេះ។

នេះគឺជាកូនផ្សោតទី៦ ហើយ សម្រាប់ដើមឆ្នាំ២០២៦ ដែលធ្វើឱ្យចំនួនសត្វផ្សោតទន្លេមេគង្គសរុបនៅកម្ពុជា កើនឡើងដល់ ១១៨ក្បាល និងជាដំណឹងដ៏ពោរពេញដោយក្តីសង្ឃឹមសម្រាប់កិច្ចអភិរក្សរបស់យើង។

ក្រសួង បន្តអំពាវនាវប្រសិនបើបងប្អូនបានប្រទះឃើញសត្វផ្សោត ជាពិសេសកូនផ្សោតកើតថ្មី សូមចូលរួមជួយការពារនិងផ្តល់ព័ត៌មានមកសមត្ថកិច្ចជលផល ដើម្បីធានាថា កូនផ្សោតតូចៗទាំងនេះ អាចធំធាត់ឡើងដោយសុវត្ថិភាព៕

RELATED ARTICLES