Thursday, May 7, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃគ្នាមុខក្លឹប ប៉ូលិសចាប់ ថាយល់ច្រឡំ ចាប់ដៃសុំទោស

វ៉ៃគ្នាមុខក្លឹប ប៉ូលិសចាប់ ថាយល់ច្រឡំ ចាប់ដៃសុំទោស

ខេត្តសៀមរាប ៖ ក្មេងទំនើង ចំនួន២ក្រុម ទើបនឹងចេញពីក្លឹបរាត្រី ១កន្លែង បានកើតមានជម្លោះហិង្សាវាយតប់គ្នាមួយប្រាវ ត្រូវបានកម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ឃាត់ភាគីទាំងសងខាង សរុបចំនួន៤នាក់ មកធ្វើការសាក សួរ ទើបភាគីទាំងពីរ ប្រាប់ថា ជារឿងយល់ច្រឡំ ក៏ចាប់ដៃសុំទោសគ្នា បញ្ចប់រឿងវិញ។

ករណីក្មេងទំនើងវាយតប់គ្នានេះ បានកើតឡើង កាលពីវេលាម៉ោង ៣និង៤៥នាទីទៀបភ្លឺ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ នៅត្រង់ចំណុចមុខក្លឹប Temple Club ស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

តាមប្រភពស្នងការនគរបាលខេត្តសៀមរាប បានឱ្យដឹងនៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ថា កាលពីវេលាម៉ោង ៣និង៤៥នាទីទៀបភ្លឺ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ មានក្មេងទំនើងចំនួន២ក្រុម បានឈ្លោះប្រកែកគ្នា នៅមុខ Temple Club ភ្លាមនោះកម្លាំង សមត្ថកិច្ច បានចុះអន្តរាគមន៍ ឃាត់ខ្លួនភាគីទាំងពីរ មកធ្វើការសាកសួរ ទើបដឹងថាជាករណីយល់ច្រឡំនឹងគ្នា។

បន្ទាប់ពីកម្លាំងនគរបាលបានធ្វើការសម្របសម្រួល ភាគីទាំងពីរ បានព្រមព្រៀងចាប់ដៃ សូមទោសគ្នាទៅវិញទៅមក ដើម្បីបញ្ចប់បញ្ហា នៅវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃដដែល៕

RELATED ARTICLES