Friday, May 8, 2026
Homeតារាខ្មែរទេព បូព្រឹក្ស ប្ដីក្លាយជាស្រី

ទេព បូព្រឹក្ស ប្ដីក្លាយជាស្រី

ភ្នំពេញ ៖ តារាល្បីៗជាច្រើន បានចេញរកស៊ីលក់អ៊ឺវ៉ាន់ តាម Online បន្ថែមប្រាក់ចំណូលពីសិល្បៈ ទើបរកវិធីតែងខ្លួនប្លែកៗ ហើយពេលនេះ គេឃើញទេព បូព្រឹក្ស បានឲ្យស្វាមីនាង លោកងួន ចាន់ដេវីត តែងខ្លួនជាស្រីភេទ ពាក់សក់ពណ៌ស្វាយ ប៉ុន្ដែពេលឃើញប្ដីដូចស្រីមែនទែន ស្រាប់តែបូព្រឹក្ស ស្រែកថា «ពុទ្ធោ» ទាំងហួសចិត្តទៅវិញ ។ យ៉ាងណា រឿងនេះ មិនមែនតែស្រីនិច្ច ទេដែលចេញរកស៊ី Online ឲ្យប្ដីស្លៀកពាក់ជាស្រីនោះ ពោលគឺ សួស វីសា បានដើរ ១ជំហានមុននាងទៅហើយ គឺមិនត្រឹមតែឲ្យប្ដីនាង លោក ថមមី តែងខ្លួនជាស្រីទេ ថែមទាំងឲ្យប្ដីធ្វើជាភេទទី៣ ទៀតផង។

តារាភេទទី៣ លោកម៉ាដូណា ពេលឃើញងួន ចាន់ដេវីត ស្លៀកពាក់ជាស្រី បានថ្លែងសារថា «រីករាយដល់ប្អូនស្រី ងួន ចាន់ដេវីត ដែលរកឃើញខ្លួនឯង និងស្វាគមន៍មកកាន់សមាគមបញ្ច្រាសជើង ប្អូនស្រី ។ អរគុណដល់ទេព បូព្រឹក្ស ដែលដោះលែងស្រី វីត ឲ្យយល់ពីខ្លួនឯង»។

តាមព័ត៌មានថា ការដែលប្ដីទេព បូព្រឹក្ស ស្លៀកពាក់ជាស្រី ពេលនេះ មិនត្រឹមតែក្រៅពីចង់ធ្វើឲ្យគេចាប់ អារម្ម ណ៍លើការលក់អីវ៉ាន់តាម Online និងបាន Views នោះទេ តែមូលហេតុដែល ងួន ចាន់ដេវីត ព្រមលេងខ្លួនជាស្រីនោះ ព្រោះលោកចង់ធ្វើតាមបំណងលក្ខខណ្ឌប្រពន្ធទេព បូព្រឹក្ស  ដែលចង់ឲ្យលោកស្លៀកពាក់បែបនេះ ទើបនាងព្រមទិញម៉ូតូធំ ម៉ាក BMW ឲ្យជិះ ដោយសារដេវីត ជាអ្នកស្រលាញ់ម៉ូតូធំ។ អង្គុយមុខម៉ូតូធំ ដេវីត ហាក់អន្ទះសាចង់ជិះម៉ូតូធំ ប៉ុន្ដែមិនទាន់ឃើញប្រពន្ធទិញឲ្យជិះ នៅថ្ងៃទី៧ ឧសភា ទើបលោកថ្ងូរថា «ស្ងាត់អ្វីក៏ស្ងាត់ម៉្លេះណ៎»។ចំណែកបូព្រឹក្ស ថានាងជិតទិញម៉ូតូធំនោះ ឲ្យប្ដីសំណព្វចិត្តជិះហើយ តែចាប់ពីពេលនេះទៅ ពេលនាងទៅច្រៀងឯណា លោកប្ដី ដេវីត ត្រូវតែជូននាងទៅ ហើយអង្គុយចាំ ធ្វើទឹកមុខរីករាយ ពេលនាងឡើង ច្រៀង ជាដើម ទើបនាងសុខចិត្ត ។

 គួរបញ្ជាក់ថា ទេព បូព្រឹក្ស និងដេវីត បានទិញរថយន្ដទំនើប ជិះផ្លាស់ប្ដូរ ជាញឹកញាប់ដូចជា ម៉ាក Mercedes , Rolls Royce និងចុងក្រោយនេះ ជិះ Lamborghini ទៀតផង ។ ប៉ុន្ដែទោះជាមានឡានទំនើបយ៉ាងណា ក៏មិនអាចធ្វើឲ្យដេវីត បំភ្លេចការស្រលាញ់ម៉ូតូធំដែរ ទើបពេលនេះ លោកសុខចិត្តធ្វើគ្រប់បែបយ៉ាងទាំងអស់ ក្នុងនោះមានទាំងការតែងខ្លួនជាស្រី  ឲ្យតែប្រពន្ធព្រមព្រមទិញម៉ូតូធំ ឲ្យជិះ ។

ទេព បូព្រឹក្ស បានវិវឌ្ឍខ្លួនពីតារាចម្រៀងធម្មតាម្នាក់ ប្រែទៅជាតារារ៉េបស្រី យ៉ាងស្ទាត់ជំនាញ ក្រោមការបណ្ដុះបណ្ដាលពីប្ដីនាង ។ ក្រោយក្លាយជាប្ដីប្រពន្ធស្របច្បាប់ ជិត១ឆ្នាំ ស្រីនិច្ច ព្យាយាមសម្រកទម្ងន់ ដើម្បីឲ្យមាន ការចាប់អារម្មណ៍ឡើងវិញ ប៉ុន្ដែនាងមិនទាន់បំពេញបំណងស្វាមី តាមរយៈការពពោះកូនទីពីរ (ស្រី) នៅឡើយ បើទោះជាពេលនេះ កូនប្រុស Albert មានអាយុជាង ៣ឆ្នាំហើយក្ដី ។ ប្រភពថា បូព្រឹក្ស នៅតែមានការចាប់ អារម្មណ៍ ក្រោយនាងចាប់ដៃជាមួយប្ដី ព្រោះដេវីត បន្ដតំណែងជាតារារ៉េប លំដាប់ជូរមុខ ពោលគឺអាជីព ចម្រៀ ងនាង ត្រូវប្ដីជាអ្នកកំណត់ដោយសារតែលោកជាអ្នកនិពន្ធទំនុកច្រៀង និងធ្វើភ្លេង ឲ្យនាងច្រៀងផងដែរ ។ ប៉ុន្ដែគេថា ស្រីនិច្ច គ្មានបទល្បីដូចមុនទេ ក្រោយចេញពីហង្សមាស ហេតុនេះការច្រៀងចង្វាក់រ៉េប ជាមួយប្ដី នឹងធ្វើឲ្យទីផ្សារចម្រៀងរបស់នាង ហាក់ដូចជាចាប់ផ្ដើមជាថ្មី ឬប្រែប្រួលសឹងតែទាំងស្រុងតែម្ដង ។ យ៉ាងណា ការពូកែតែងខ្លួនប្លែកៗ ធ្វើឲ្យបូព្រឹក្ស ទទួលបានការចាប់អារម្មណ៍ពី Fan ផងដែរ ទើបនាងមានមុខធ្វើ BA ឲ្យក្រុមហ៊ុនធំ ជាបន្ដបន្ទាប់ ៕

RELATED ARTICLES