Saturday, May 16, 2026
Homeចរាចរណ៍ ផឹកស្រវឹង បើកឡានបុករះម៉ូតូឡានផ្ទះហាង

 ផឹកស្រវឹង បើកឡានបុករះម៉ូតូឡានផ្ទះហាង

ភ្នំពេញ ៖ បុរសម្នាក់ ទើបនឹងចេញពីផឹកស៊ី បានបើករថយន្ត ១គ្រឿង បុកគម្របលូ ហើយបន្តបុករះម៉ូតូ រថយន្ត របងផ្ទះពលរដ្ឋ រួចជ្រុលបុកចូលក្នុងហាងលក់សម្លៀកបំពាក់ ១កន្លែង បណ្តាលឱ្យមនុសម្នាក់ រងរបួស។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង១២នាទីយប់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ តាមបណ្តោយផ្លូវ២៨គ្រួសារ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញមានរថយន្តទំនើប ១គ្រឿង ម៉ាក FORD Raptor ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2CB-7281 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីលិច ទៅកើត តាមបណ្តោយផ្លូវខាងលើ ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅបុកគម្របលូ ហើយបន្តបុកម៉ូតូ រថយន្ត របងផ្ទះប្រជាពលរដ្ឋ និងបុកចូលហាងលក់សម្លៀកបំពាក់ ១កន្លែង បណ្តាលមនុស្សនៅក្នុងហាង រងរបួសម្នាក់។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ ដើម្បីជួយអន្តរាគម៍ និងបាននាំយកអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ខាងលើ ទៅប៉ុស្តិ៍នគរបាលគោកឃ្លាង ដើម្បីសាកសួរ និងដោះស្រាយតាមនីតិវិធី៕

RELATED ARTICLES