ភ្នំពេញ ៖ តារាចម្រៀង Galaxy លោកប៉ុន សុណារិន ហៅខេម ត្រូវបានភរិយាខ្លួន ធ្វើខួបកំណើតឲ្យ គម្រប់អាយុ៤១ឆ្នាំ កាលពីពេលថ្មីៗនេះ តាមរយៈការ Surprise ដោយនំខេក មកជូន នៅចំពោះមិត្តភក្ដិ។ ដោយក្ដីរំភើប ព្រោះប្រពន្ធចាំថ្ងៃខួបកំណើតរបស់ខ្លួន និងយកចិត្តទុកដាក់ទិញនំខេក ជូនខ្លួនទៀតនោះ លោកខេម បានចាប់ឱបថើបប្រពន្ធ ដោយក្ដីស្រលាញ់ពេញបេះដូង ធ្វើឲ្យមិត្តភក្ដិលោក ទះដៃហ៊ោលាន់ ជាមួយពាក្យ «Happy Birthday To You!» ។ ជាមួយគ្នានេះដែរ អំឡុងពេលលោកខេម ច្រៀងនៅឆាកតន្រ្ដីមួយ ប៉ះជា មួយរៀមច្បងរួមទ្រនំ លោកព្រាប សុវត្ថិ នៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ លោកសុណារិន ក៏ត្រូវបានឧកញ៉ា ព្រាប សុវត្ថិ Surprise លោក ដោយលើកនំខេក មកជូននៅលើឆាកតន្រី្ដតែម្ដង ទើបធ្វើឲ្យតារាសំនៀងស្អករូបនេះ សំពះឱនលំទោនដោយក្ដីគោរព និងអរគុណ ។

សូមបញ្ជាក់ថា លោកខេម បានច្រៀងឲ្យ Galaxy ជិត៧ឆ្នាំមកហើយ ក្រោយរូបគេដើរចេញពីថោន ទាំងចម្រូងចម្រាស ខណៈដែលលោកព្រាប សុវត្ថិ ច្រៀងឲ្យផលិតកម្មនេះ នៅឆ្នាំទី៦ ។ ខេម តែងតែបង្ហាញការគោរពដល់លោកព្រាប សុវតិ្ថ ជាសិស្សច្បង ឬគ្រូ ហើយកន្លងមក លោកធ្លាប់ច្រានចោលចំពោះការលើកឡើងថា លោកមិនសប្បាយចិត្ត ចំពោះការមកដល់របស់លោកព្រាប សុវត្ថិ ដែលធ្វើឲ្យលោកលែងសូវល្បីដូចមុន ព្រោះថៅកែ នឹងមិនលើកលោកឲ្យខ្ពស់ជាងឧកញ៉ា រូបនេះឡើយ ។

លោកសុណារិន ទាំងអះអាងថា លោកមិនដែលចាត់ទុកថា លោកសុវត្ថិ ជាឆ្អឹងទទឹងករបស់ខ្លួនទេ និងថា តារា Galaxy ទាំងអស់ស្រលាញ់គ្នាដូចបងប្អូន គ្មានការកាច់កុងគ្នាឡើយ ។ ប៉ុន្ដែមជ្ឈដ្ឋានមហាជន មើលឃើញថា តាមទីផ្សារចម្រៀងជាក់ស្ដែង លោកខេម ពិតជាមិនសូវឡើងកូដខ្លាំងដូចមុន ក្រោយព្រាប សុវត្ថិ មករួមទ្រនំ ជាង៥ឆ្នាំ និងខេមរៈ សិរីមន្ដ មកជ្រកទីនេះដែរ ជាង៣ឆ្នាំមកនេះ ។ អ្នកខ្លះថា ខេម កាលពីឆ្នាំ២០១៩ ជាតួឯក ឬតារាប្រុសនាំមុខគេ របស់ Galaxy ប៉ុន្ដែពេលនេះ លោកឈរនៅលំដាប់ថ្នាក់លេខ៣ ឬជាតួរង របស់ផលិត កម្មនេះប៉ុណ្ណោះ ។ ប៉ុន្តែយ៉ាងណា នៅលើបណ្ដាញសង្គម ខេម នៅតែត្រូវបាន Fan ចាត់ទុកជាតារាលំដាប់ លេខ១ ដដែល ខណៈអ្នកជំនាញសិល្បៈ បានលើកឡើងថា ខេម មានស្ទីលច្រៀងស្អក តែពីរោះ ហេតុនេះ ទោះជាថៅកែ Galaxy ទិញតារាជើងខ្លាំងរូបណា ចូលមកថែមទៀត ក៏មិនអាចដណ្ដើមតំណែងលោកសុណា រិន បានឡើយ ។

គួរកត់សម្គាល់ដែរថា ខេម បានភ្ជាប់ស្នេហាជាមួយនារីអាណិកជនខ្មែរ-បារាំង អ្នកនាងស្រីកា រយៈពេល ១០ឆ្នាំមកហើយ និងកាលពីដើមឆ្នាំ២០២៦ លោកធ្លាប់បានអះអាងថា ជាឆ្នាំខួបអាពាហ៍ពិពាហ៍របស់ខ្លួន គម្រប់១០ឆ្នាំ តែលោកសុណារិន មិនបញ្ជាក់ថា ធ្លាប់រៀបការតាមបែបប្រពៃណីខ្មែរ ឬគ្រិស្ទាន ឡើយ ព្រោះមិនបានបញ្ចេញរូបភាពអាពាហ៍ពិពាហ៍ សូម្បីតែ ១សន្លឹក ។ កន្លងមក គេធ្លាប់សង្ស័យថា លោកខេម មានកូន ពីរនាក់ (ប្រុស១ ស្រី១) ជាមួយអ្នកនាងស្រីកា ទៀតផង ប៉ុន្ដែលោកសុណារិន ធ្លាប់អះអាងថា ក្មេងប្រុសនោះ ជាកូនមេ (ឡេង ណាវ៉ាត្រា) ចំណែកក្មេងស្រី ជាក្មួយខាងប្រពន្ធលោក នៅបារាំង។ លោកខេម ថាលោកជាមនុស្សដែលស្រ លាញ់ចូលចិត្តក្មេងៗ ហើយក៏ចង់បានកូនដែរ តែលោកមិនកំណត់ថា នឹងយកកូន នៅពេលណាឡើយ ហើយរាល់លើក ឲ្យតែជួបអ្នកកាសែត លោកតែងនិយាយដដែលៗថា នឹងរៀបការឆាប់ៗ ព្រមទាំងហៅអ្នកកាសែត ឲ្យចូលរួមពិធីអាពាហ៍ ពិពាហ៍របស់ខ្លួនទៀតផង។ ប៉ុន្ដែកាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ លោកបែរជាថា ថ្ងៃនោះជាខួប១០ឆ្នាំ នៃអាពាហ៍ពិពាហ៍ (10th wedding anniversary) របស់លោកនិងភរិយា ទៅវិញ ។

ទោះជាខេម មិនសូវលេចធ្លោដូចមុន នារយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយ តែគ្មានដំណឹងថា លោកសុណារិន ត្រៀមដើរចេញពី Galaxy ទេ ព្រោះកន្លងមក លោកធ្លាប់ប្រាប់ថា ទំនាក់ទំនងលោកនិងថៅកែ គឺរាប់អានគ្នាដូចបងប្អូន ។ តាមប្រភពថា ក្រោយខេម ត្រូវប្រពន្ធធ្វើខួបកំណើតឲ្យរួច អ្នកនាងស្រីកា ក៏ត្រៀមដឹកដៃប្តី ទៅដើរលេងនៅប្រទេសបារាំង ក្នុងពេលឆាប់ៗនេះហើយ ព្រោះនេះជាទម្លាប់ គឺឲ្យតែចូលដល់រដូវធ្លាក់ភ្លៀង ស្បើ យការងារសិល្បៈ ខេម និងប្រពន្ធ តែងតែចេញទៅដើរលេងនៅប៉ែកអឺរ៉ុប រយៈពេល១ខែ ដើម្បីរឹតចំណងស្នេ ហាឲ្យកាន់តែរឹងមាំ ទើបវិលចូលស្រុកវិញ ៕

