Saturday, May 23, 2026
Homeតារាខ្មែរហ្វា ហ្វា ឬ ព្រំរិទ្ធិកា លេខ១ ឆ្នាំ២០២៦ ?

ហ្វា ហ្វា ឬ ព្រំរិទ្ធិកា លេខ១ ឆ្នាំ២០២៦ ?

ភ្នំពេញ ៖ រយៈពេល ៣ឆ្នាំចុងក្រោយនេះ គេមើលឃើញថា កំពូលតារាសម្ដែង វ័យក្មេងសិចស៊ីជាងគេ គឺនៅតែស្រីស្អាត ហ្វា ហ្វា  និងនែប ព្រំរិទ្ធិកា ដដែល ខណៈពេលខ្លះពិបាកបែងចែកថា មួយណាលេខ១ ប្រចាំឆ្នាំ?

  តើ ហ្វា ហ្វា ឬនែប ព្រំរិទ្ធិកា គ្រងតំណែងជាកំពូលតារាសិចស៊ីលេខ១ ប្រចាំឆ្នាំ២០២៦  ?

ហ្វា ហ្វា ៖ស្រីស្អាត គៀត បេឡា ហៅហ្វា ហ្វា ឬស្រីយី អាយុ៣០ឆ្នាំ នៅឆ្នាំ២០២៦ នាងនៅតែជ្រើសយកការតែងខ្លួនបែបសិចស៊ីដដែល ពោលគឺមិនញញើតក្នុងការស្លៀកឈុតប៊ីគីនីទេ មិនថានៅមាត់សមុទ្រ ឬអាងហែលទឹក គឺតែងតែបង្ហាញឲ្យគេឃើញជានិច្ច និងពេលខ្លះ នាងអង្គុយនៅហាងកាហ្វេ ក៏ស្លៀកឈុតពិសេសនេះដែរ ។ ប៉ុន្ដែគេសង្កេតឃើញថា រាល់សកម្មភាពសិចស៊ីរបស់នាងបេឡា ភាគច្រើនគឺទាក់ទងការផ្សព្វផ្សាយផលិតផលថែស្បែក សម្លៀកបំពាក់ឈុតក្នុងនារី និងផលិតផលជួយឲ្យដើមទ្រូងស្អាត ជាដើម ។

យ៉ាងណា គេអាចលើកឡើងថា ក្រៅពីស្រីយី ក៏មានតារាផ្សេងៗទៀត ដែលមានរូបរាងស្អាតដែរ ហេតុអ្វីក៏ម្ចាស់ក្រុមហ៊ុនទាំងនោះ មិនជ្រើសយកពួកគេ? នោះគឺមកពីហ្វា ហ្វា សមនឹងការលេងខ្លួនបែបសិចស៊ី និងពេញចិត្តក្នុងការស្លៀកឈុតប៊ីគីនីនេះតែម្ដង ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ ឲ្យតែគេនិយាយពីរឿងតារាសិចស៊ី ផលិតករ និងក្រុមហ៊ុនទាំងឡាយ តែងតែនឹកនាដល់ហ្វា ហ្វា មុនគេ ។

  នែប ព្រំរិទ្ធិកា ៖តារាតូចច្រឡឹង កូនខ្មែរកាត់ថៃ រូបនេះ អាយុ២៧ឆ្នាំហើយ និងបច្ចុប្បន្នហ៊ឺហា ជិះរថយន្ដ ម៉ាក BMW យ៉ាងកាលីព ជាមួយការតែងខ្លួនបែបយុវវ័យ ។ មិនខុសពីហ្វា ហ្វា ស្រីស្រស់ ព្រំរិទ្ធិកា ក៏មិនដែលញ៉ាករឿងស្លៀកឈុតប៊ីគីនីដែរ ដែលធ្វើឲ្យសម្រស់នាង កាន់តែគួរឲ្យក្នាញ់ថែមទៀត។ ប៉ុន្ដែដូចគ្នាទៅនឹងហ្វា ហ្វា ដែរ ព្រោះព្រំរិទ្ធិកា ថតឈុតសល់តែអាវខោក្នុងនោះភាគច្រើនឃោសនាផលិតផលនានា តាមម្ចាស់ក្រុមហ៊ុនតម្រូវ ដូចជាឆ្នាំមុន នាងលេងឈុតក្ដៅសាច់នេះ ផ្សព្វផ្សាយសណ្ឋាគាមួយ នៅក្រុងព្រះសីហនុ ជាដើម។

  សូមបញ្ជាក់ថា ការលេចធ្លោក្នុងឈុតសិចស៊ី របស់ហ្វា ហ្វា និងនែប ព្រំរិទ្ធិកា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីអតីតតារាសម្ដែងសិចស៊ីជើងចាស់ មួយចំនួន បានចូលនិវត្តន៍អស់ ក្នុងនោះមានដូចជា អ្នកនាង វ៉ាង ស្រីណូ, សាន សុម៉ាលី, ពេជ្រ អាវីហ្សា និង គង់ ច័ន្ទស្រីមុំ ជាដើម ។ យ៉ាងណា ទាំងហ្វា ហ្វា និងព្រំរិទ្ធិកា អាចលេងខ្លួនបត់បែនទៅតាមពេលវេលាទាំងអស់ ពោលគឺស្លៀកពាក់ទៅតាមកម្មវិធី តែមុននេះ ស្រីយី បានឆេះដុំជាខ្លាំង ព្រោះនាងទៅចូលរួមកម្មវិធីមួយ ស្លៀកហូលផាមួង ចងក្បិន សមជាស្រ្ដីខ្មែរ តែនៅមានគេរិះគន់ ទើបធ្វើឲ្យស្រីស្អាត ឈឺក្បាលកាន់តែខ្លាំង ព្រោះស្លៀកសិចស៊ី ក៏គេជេរ ស្លៀកប្រពៃណី ក៏គេជេរ ។ ចំណែកព្រំរិទ្ធិកា នាងមិនសូវមានគេរិះគន់ខ្លាំងដូចហ្វា ហ្វា ទេ ហើយអំឡុងពេលដែលមន្ដស្នេហ៍នាងកំពុងតែមិនធម្មតា ព្រោះមានបុរសទាំងក្នុងនិងក្រៅស្រុក តាមប្រមាញ់បេះដូង ស្រាប់តែមុននេះ នាងវាចាថា បានវិលមកត្រូវរ៉ូវគ្នាជាមួយសង្សារចាស់ ដែលបែកគ្នាជាច្រើនឆ្នាំនោះទៅវិញ ។ 

 តាមប្រភពថា ហ្វា ហ្វា ក្រោយអស់តំណែងជា MC នៅ PNN  បន្ទាប់ពីទូរទស្សន៍នេះ បិទទ្វារ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ នោះ ពេលនេះនាងនៅតែជាប់ធ្វើពិធីការិនី តាមConcerts មួយចំនួន មុនចូលដល់រដូវធ្លាក់ភ្លៀង ។ ប៉ុន្តែរឿងស្នេហាថ្មី ហ្វា ហ្វា បិទជិតឈឹង ពោលគឺតាំងពីចែកផ្លូវជាមួយនាយចឺម កាលពីឆ្នាំ២០២២ និងទាហានអាមេរិក នៅចុងឆ្នាំដដែល នាងមិនបង្ហាញប្រុសស្នេហ៍ថ្មី ជាសាធារណៈឡើយ តែហ្វា ហ្វា ដែលក្លាហានហ៊ានសារភាពថា ខ្លួនបានកែសម្រស់ដើមទ្រូង មិនខ្វះទេ ប្រុសៗចាំស្អំបេះដូង ព្រោះជាក់ស្ដែងគ្រាន់តែនាងស្លៀកលីអូ លក់ទុរេន ស្រាប់តែមានអ្នកឃ្លានអ្នកលក់ ជាងឃ្លានទុរេន ទៅវិញ ៕

RELATED ARTICLES