Wednesday, May 27, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លើងឆេះផ្ទះ ៣ខ្នង បាញ់ទឹកពន្លត់ ១៣ឡាន

ភ្លើងឆេះផ្ទះ ៣ខ្នង បាញ់ទឹកពន្លត់ ១៣ឡាន

ខេត្តកំពង់ចាម ៖ លំនៅឋានរបស់ប្រជាពលរដ្ឋ ១ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះបំផ្លាញអស់ទាំងស្រុង និងថែមទាំងរាលដាលឆេះដល់ផ្ទះ នៅក្បែរនោះ បណ្តាលឱ្យខូចខាតទាំងស្រុង ១ខ្នង ចំណែក ១ខ្នងទៀត ត្រូវភ្លើងឆេះរោលខ្លះផ្នែកខ្លះ និងត្រូវបានកម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ បញ្ជូនរថយន្តពន្លត់អគ្គិភ័យ បាញ់ទឹកពន្លត់ អស់ចំនួន១៣ឡាន ទើបអាចគ្រប់គ្រងស្ថានការណ៍បាន។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ៨និង៥០នាទីព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ក្រោយពីទទួលព័ត៌មាន លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដាក់បទបញ្ជាឱ្យលោកអធិការ ដឹកនាំកម្លាំងអន្តរាគមន៍អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ចេញអន្តរាគមន៍ជាបន្ទាន់ ដល់កន្លែងកើតហេតុ ដោយមានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល និងប្រជាការពារជាជំនួយ។

សមត្ថកិច្ចបានបញ្ជាក់ថា អគ្គិភ័យខាងលើ ត្រូវបានរលត់ ១០០ភាគរយ នៅវេលាម៉ោង ៩និង៤០នាទី ថ្ងៃដដែល ដោយមានកម្លាំងអន្តរាគមន៍ស្រុកកំពង់សៀម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល និងប្រជាការពារជាជំនួយ ធ្វើការពន្លត់ឲ្យរលត់ជាស្ថាពរ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន៦គ្រឿង រួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចំនួន៣គ្រឿង រថយន្តពន្លត់អគ្គិភ័យ របស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ចំនួន២គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកព្រៃឈរ ចំនួន១គ្រឿង ប្រើ ប្រាស់ទឹក សរុបអស់ចំនួន ១២ឡាន។

ជុំវិញហេតុការណ៍អគ្គិភ័យនេះ សមត្ថកិច្ចបានឱ្យដឹងថា បានបង្កឱ្យឆេះខូចខាតផ្ទះ ចំនួន៣ខ្នង រួមមាន ផ្ទះទី១-មានម្ចាស់ឈ្មោះសុំ ពេជ្រ ភេទប្រុស អាយុ៦៣ឆ្នាំ ខូចខាតផ្ទះ ១ខ្នង ទំហំ ៦ម៉ែត្រ គុណនឹង ១២ម៉ែត្រ និងឆេះរាលដល់ផ្ទះអ្នកជិតម្នាក់ ឈ្មោះស៊ឹង ស្រី ភេទស្រី អាយុ៥៣ឆ្នាំ បណ្តាលឱ្យខូចខាតផ្ទះទំហំ ៧ម៉ែត្រ គុណនឹង ១២ម៉ែត្រ ហើយបន្តឆេះរាលដល់ផ្ទះទី៣-មានឈ្មោះអោក សារ៉ូ ភេទស្រី អាយុ៧២ឆ្នាំ បណ្តាលឱ្យខូចខាតផ្ទះ ទំហំ ៤ម៉ែត្រ គុណនឹង ៥ម៉ែត្រ (ឆេះឡាបជញ្ជាំង ១ម៉ែត្រ)។

តាមការបញ្ជាក់ឱ្យដឹងពីសមត្ថកិច្ច មូលហេតុផ្តើមចេញពីការឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង) បង្កឱ្យមានការឆាបឆេះ និងបណ្តាលឱ្យរបួសម្ចាស់ផ្ទះម្នាក់ (របួសស្រាល)៕

RELATED ARTICLES