ខេត្តស្វាយរៀងៈ កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀង បានបង្ក្រាបក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀន ដោយឃាត់ ខ្លួនជនសង្ស័យ ជនជាតិចិន ចំនួន៣នាក់ ដកហូតបានវត្ថុតាង គ្រឿងញៀន ជាង១០គីឡូក្រាម ព្រមទាំងកាំភ្លើង វែង ១ដើម។

តាមប្រភពសមត្ថកិច្ចខេត្តស្វាយរៀង បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាល ខេត្តស្វាយរៀង កាលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ លោកឧត្តម សេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងលោកវរសេនីយ៍ឯក កាន កេន បានដឹកនាំកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងនគរបាល នៃអធិការដ្ឋាននគរ បាលក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ទោ អែម សុវណ្ណារិទ្ធិ អធិការនគរបាលក្រុងបាវិត ដោដោយមាន ការសម្របសម្រួលលោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរនិងរក្សាទុកដោយខុសច្បាប់នូវសារធាតុ ញៀន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ដោយឃាត់ខ្លួនជនសង្ស័យ ចំនួន៣នាក់ (ភេទប្រុស) ជាជនជាតិចិន ស្ថិតនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ជាមួយគ្នានេះ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន សារធាតុញៀន ទម្ងន់ ១០គីឡូ ៩៧៣,២១ក្រាម ជញ្ជីងថ្លឹង ១គ្រឿង អាវុធវែង ១ដើម បង់២ និងគ្រាប់ ៤៤០គ្រាប់ ទូរស័ព្ទដៃ ៣គ្រឿង និងសម្ភារៈ មួយចំនួនទៀត។

ជនសង្ស័យទាំង៣នាក់ខាងលើ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលា ដំបូងខេត្ត ដើម្បីចាត់ការបន្ត តាមនីតិវិធី៕