ខេត្តបន្ទាយមានជ័យ ៖ ក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នៅវេលាម៉ោង ២និង៤៥នាទី រសៀល ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ មន្ត្រីជំនាញ បានទទួលពលរដ្ឋខ្មែរ ដែលអាជ្ញាធរថៃបញ្ជូនមក តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត សរុបចំនួន ៨៨នាក់ ក្នុងនោះស្រី ៣២នាក់ និងកុមារ ៧នាក់។

បន្ទាប់ពីទទួលពលរដ្ឋខ្មែរ ទាំង៨៨នាក់ មន្ត្រីជំនាញ បានចែកអាហារសម្រន់ មួយចំនួន ដល់ពួកគាត់ មានបាយសាច់ជ្រូក ពងទាខ នំប៉័ង និងទឹកសុទ្ធ ក្នុងនោះម្នាក់ៗ ទទួលបាន បាយ១ប្រអប់ នំប៉័ង ១ដើម ទឹកសុទ្ធ ១ដប។អនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋានច្រកទ្វារទី១ ពលរដ្ឋទាំងអស់ ប៉ុស្តិ៍បានធ្វើសម្រង់សាវតារ តម្កល់ទុកនៅអង្គភាព បន្ទាប់មក ជួយដឹកជញ្ជូនយកទៅប្រគល់ឱ្យមន្ត្រីនៃមជ្ឈមណ្ឌលសំ ចតប៉ោយប៉ែត ដើម្បីអនុវត្តនីតិវិធីបន្ត។

តាមការបញ្ជាក់របស់មន្ត្រីជំនាញ ពលករខ្មែរទាំងនេះ បានចាញ់បោកមេខ្យល់ ឆ្លងដែនខុសច្បាប់ ទៅធ្វើការនៅប្រទេសថៃ៕


