Monday, September 22, 2025
Homeព័ត៌មានជាតិស្រាយគំនុំចាស់ កាប់រយះក្បាលដេរ៧៨ថ្នេរ ជនសង្ស័យគេចខ្លួនបាត់

ស្រាយគំនុំចាស់ កាប់រយះក្បាលដេរ៧៨ថ្នេរ ជនសង្ស័យគេចខ្លួនបាត់

​ភ្នំពេញ ៖ យុវជនសិស្សសាលាវិទ្យាល័យជម្ពូវ័ន្ត ២នាក់ ចេញពីរៀនត្រូវជនមិនស្គាល់២នាក់ ជិះម៉ូតូ ដេញតាមកាប់បែកក្បាលដេរចំនួន៧៨ថ្នេរ និងម្នាក់ទៀតមិនមានរងរបួសទេ ចំណែកជនបង្កបានរត់គេចខ្លួន ​បង្កការ​ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋតាមដងផ្លូវ កាលពីវេលា ម៉ោង៦និង50នាទីយប់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ2017 ត្រង់ចំណុចមុខផ្ទះសំណាក់អូឌឹម ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះជិះម៉ូតូម៉ាក MSX ពណ៍ស មាន​ឈ្មោះ ទូច មករា ភេទប្រុស ​អាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះជួលសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រងរបួសធ្ងន់ ចំណែកមិត្តភក្កិដែលមិនមានរងរបួសមានឈ្មោះគង់ កក្កដា ​អាយុ១៨ឆ្នាំ មុខរបរសិស្សវិទ្យាល័យជម្ពូវ័ន្ត ​ស្នាក់នៅក្នុងបុរីលឹមឈាងហាក់ សង្កាត់កន្ទោក​ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះជាយុវជន២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក MSX ពណ៍ស មិនចាំស្លាកលេខ ជិះតាមបណ្តោយផ្លូវបេតុង ចេញពីរៀនជូនមិត្តភក្តិទៅផ្ទះ​ ពេលមកដល់ចំណុចកើតហេតុនោះ ស្រាប់មានជនបង្ក២នាក់ ជិះម៉ូតូម៉ាកស្គុបពី ពណ៌ស ជិះគ្នា២នាក់ បានជិះតាមពីក្រោយ លុះមកដល់ចំណុចខាងលើ បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះចំលលាដ៍ក្បាល បណ្តាលឲ្យ​ដួល​រងរបួសធ្ងន់ម្ចាស់ម៉ូតូ ចំណែកអ្នកជិះក្រោយ មិនមានរងរបួស រីឯជនបង្កវិញ ​បានជិះម៉ូតូគេចខ្លួនបាត់ស្រមោល ​បន្សល់ទុកជនរងគ្រោះ និងមិត្តភក្តិដឹកអ្នករងរបួសធ្ងន់ យកទៅ​ព្យាបាល​នៅគ្លីនិក​សុភក្រ័មិត្ត ដេរចំនួន៧៨ថ្នេរ ។

ជនរងគ្រោះបានឲ្យដឹងថា ករណីខាងលើនេះ គេមិនដែលស្គាល់ជនបង្កទេ និងបានឈ្លោះ ប្រកែកជាមួយនរណាទេ ។ ទោះបីជាយ៉ាងណា អ្នកឃើញហេតុការណ៍សង្ស័យថាជារឿងសំណុំ។

ក្រោយពេលកើតហេតុ យុវជនទាំងពីរនាក់ក៏បានទូរស័ព្ទហៅម្តាយ ហើយប្រាប់ថា រង់ចាំព្រឹកឡើងទើបដាក់ពាក្យបណ្តឹងនៅឯប៉ុសិ៍្តនគរបាលកន្ទោក ដើម្បីឲ្យសមត្ថិកិច្ចជួយរកយុត្តិ
ធម៍ នឹងឈានរកចាប់ខ្លួនជនបង្កមកចាត់វិធានការតាមច្បាប់ ៕

RELATED ARTICLES