Tuesday, September 23, 2025
Homeព័ត៌មានជាតិឌុបសង្សារពីខេត្តកណ្តាល មកអង្គុយសាសងនៅមាត់ទន្លេ ត្រូវចោរលួចម៉ូតូទៅបាត់

ឌុបសង្សារពីខេត្តកណ្តាល មកអង្គុយសាសងនៅមាត់ទន្លេ ត្រូវចោរលួចម៉ូតូទៅបាត់

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូដឹកសង្សារពីខេត្តកណ្តាល មកអង្គុយលេងសាសងគ្នានៅមាត់ទន្លេត្រូវជនសង្ស័យលួចយកកូនសោម៉ូតូ និងបានចាក់សោម៉ូតូជិះចេញទៅបាត់ដោយសុវត្ថិភាព ​កាលពីវេលាម៉ោង១​រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ នៅចំណុចមាត់ទន្លេ ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីជនរងគ្រោះ មានឈ្មោះគង់ ដារ៉ូ ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅក្នុងវត្តស្រះចក បានឲ្យដឹងថា មុនពេលកើតហេតុគាត់ទើបតែចេញមកពីខេត្តកណ្តាល​ ជិះម៉ូតូម៉ាកហុងដាឌ្រីម​ ពណ៍ខ្មៅ ស៊េរី២០១៣ មិនចាំស្លាកលេខ ជិះដឹកសង្សារគោលបំណងទៅ​លេងផ្សាររាត្រី លុះពេលដល់ម៉ោងជាង១១យប់ គាត់​បានដឹកសង្សារ​ទៅអង្គុយលេងនៅមាត់ទន្លេ ខណៈពេលកំពុងតែអង្គុយសាសងគ្នាលេង បានដាក់កូនសោម៉ូតូនិងមួក​ការពារសុវត្ថិភាពនៅលើបង់ ស្រាប់តែមានជនសង្ស័យ៣នាក់ ដើរមកមាត់ទន្លេ ហើយគំរាមសង្សាររបស់ខ្លួនឲ្យដើរចេញឆ្ងាយរួចហើយបានលួចយកសោម៉ូតូចាក់ជិះម៉ូតូចេញទៅ​បាត់ដោយសុវត្ថិភាព។

ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលផ្សារ
កណ្តាល១ ឲ្យជួយអន្តរាគមន៍ ៕

RELATED ARTICLES