នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ លោកញឹក ប៊ុនឆៃប្រធានគណបក្សរួបរួមជាតិ ត្រូវសមត្ថកិច្ចឃាត់ខ្លួន។ ករណីចាប់ខ្លួនលោកញឹក ប៊ុនឆៃ ព័កព័ន្ធនឹងការផលិតគ្រឿងញៀននៅខេត្តកំពង់ស្ពី។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់អ្នកសារព័ត៌មានថា “ជាការពិតហើយ លោកញឹក ប៊ុនឆៃ ត្រូវបានអាជ្ញាធរចាប់ខ្លួននៅម៉ោង១២ថ្ងៃត្រង់នេះ។ ការចាប់ខ្លួនលោកញឹក ប៊ុនឆៃ ករណីពាក់ព័ន្ធនឹងការផលិតគ្រឿងញៀន នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីឆ្នាំ ២០០៧”។
ដូចគ្នានឹងលោកខៀវ សុភ័គ ឯកឧត្តម ឧត្តមសេនីយ៍ នេត សារឿន អគ្គស្នងការនគរបាលជាតិ បានក៏បានប្រាប់ដែរថា លោកញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ត្រូវបានសមត្ថកិច្ចឃាតត់ខ្លួន នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧នេះ ពាក់ព័ន្ធករណីផលិតគ្រឿងញៀន កាលពីឆ្នាំ២០០៧ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ៕