Tuesday, September 23, 2025
Homeព័ត៌មានជាតិឯកឧត្តមអូន ព័ន្ធមុនីរ័ត្ន, ឯកឧត្តមហុង ជួនណារ៉ុន និងលោកសុខ ទូច ត្រូវបានតែងតាំងជាថ្នាក់ដឹកនាំបណ្ឌិតសភាចារ្យ

ឯកឧត្តមអូន ព័ន្ធមុនីរ័ត្ន, ឯកឧត្តមហុង ជួនណារ៉ុន និងលោកសុខ ទូច ត្រូវបានតែងតាំងជាថ្នាក់ដឹកនាំបណ្ឌិតសភាចារ្យ

​មន្ត្រី​ជាន់ខ្ពស់រដ្ឋាភិបាល​៣​រូប ត្រូវ​បានតែង​តាំង​ជាថ្នាក់​ដឹកនាំ​ក្រុម​ប្រឹក្សាបណ្ឌិត​សភា​ចារ្យ តាមព្រះរាជក្រឹត្យតែងតាំង ដែលត្រូវបានចេញកាលពីមិ្សលមិញ ​និងបានចុះ​ហត្ថលេខា​ដោយ​ប្រមុខ​រដ្ឋ​ស្តីទី សម្តេចប្រធានព្រឹទ្ធសភា សាយ ឈុំ។

សម្តេចប្រធានព្រឹទ្ធសភា សាយ ឈុំ

មន្ត្រី​៣​រូប​ដែល​នឹង​ក្លាយទៅជាក្រុម​ប្រឹក្សាបណ្ឌិតសភា​ចារ្យ មាន​ដូចជា ឯកឧត្តមអូន​ ព័ន្ធ​មុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជា​ប្រធាន,​ ឯកឧត្តមហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ​ ជាអនុប្រធាន និងលោកសុខ ទូច ប្រធានរាជបណ្ឌិតសភា ជា​អនុ​ប្រធាន​ប្រចាំការ។

ឯកឧត្តមអូន​ ព័ន្ធ​មុនីរ័ត្ន

គួរបញ្ជាក់ថា លោកសុខ ទូច ត្រូវ​បាន​តែង​តាំង​ជា​ប្រធានរាជ​បណ្ឌិត​សភា​ ជំនួសលោក​ស្រី ខ្លូត​ ធីតា ហើយលោកស្រី ខ្លូត ធីតា ត្រូវបានតែងតាំងជាទីប្រឹក្សានាយករដ្ឋមន្ត្រី នេះបើតាមបើ​តាម​ព្រះរាជ​ក្រឹត្យចុះ​ថ្ងៃទី២៩ កក្កដា កន្លងទៅ ដែលចុះហត្ថលេខាដោយសម្តេចប្រធានព្រឹទ្ធសភា សាយ ឈុំ ផងដែរ៕

ឯកឧត្តមហង់ ជួនណារ៉ុន
លោកសុខ ទូច
RELATED ARTICLES