Tuesday, September 23, 2025
Homeព័ត៌មានជាតិជិះម៉ូតូទៅបុករថយន្ត ម្ចាស់រថយន្តសងសំណង ម្ចាស់ម៉ូតូមិនខ្ចីយក សុខចិត្តយកម៉ូតូធ្វើខ្លួនឯង

ជិះម៉ូតូទៅបុករថយន្ត ម្ចាស់រថយន្តសងសំណង ម្ចាស់ម៉ូតូមិនខ្ចីយក សុខចិត្តយកម៉ូតូធ្វើខ្លួនឯង

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូលឿនពេក ជាន់ហ្រ្វាំងមិនទាន់ជ្រុលទៅបុកគូទរថយន្តពីក្រោយបណ្តាល​ឲ្យរងរបួសស្រាល តែម៉ូតូវៀចខ្នងមុខទៅជាលេខ៨ ម្ចាស់រថយន្តសងប្រាក់១០ដុល្លារ ខាង ម៉ូតូមិនព្រមយកទេ សុខចិត្តយកម៉ូតូទៅជួសជុលខ្លួនឯង ​ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង៨នឹង៤៥នាទីយប់ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវលេខ២៧១ ស្ថិតសង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

ម៉ូតូរងគ្រោះម៉ាកសេដេ (CD) ពណ៌ខ្មៅ អត់ស្លាកលេខ ​បើកបរតាមបណ្តោយផ្លូវ២៧១ ក្នុងទិសដៅពីជើងទៅត្បូង ។ រថយន្តបង្កម៉ាកព្រូស ពណ៍ស ពាក់ស្លាកលេខភ្នំពេញ ២AE-8034​ បើកស្របទិសគ្នា លុះមកដល់ចំណុចកើងហេតុបានបត់ឆ្វេងទៅម៉ូតូបុកចំពីក្រោយ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកសេដេ ពណ៍ខ្មៅ ​ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ម៉ូតូរងគ្រោះជាន់ហ្រ្វាំងមិនទាន់ ក៏ជ្រុលទៅបុករថយន្តពីក្រោយ បណ្តាល​ឲ្យដួលរងរបួសស្រាល ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ រីឯម៉ូតូជនរងគ្រោះ​ត្រូវបានម្ចាស់រថយន្តព្រូសសងចំនួន១០$ តែភាគីខាងម៉ូតូមិនយកទេ សុខចិត្តយកម៉ូតូជួសជុលខ្លួនឯង រីឯ​រថយន្តក៏បើកចេញទៅរៀងខ្លួន៕

RELATED ARTICLES