Tuesday, September 23, 2025
Homeព័ត៌មានជាតិយកខ្សែនីឡុងរឹតកសម្លាប់ស្ត្រីចំណាស់អាយុ៨៣ឆ្នាំ ប្លន់យកខ្សែក

យកខ្សែនីឡុងរឹតកសម្លាប់ស្ត្រីចំណាស់អាយុ៨៣ឆ្នាំ ប្លន់យកខ្សែក

ខេត្តកំពង់ចាម: ស្ត្រីចំណាស់ម្នាក់ដេកនៅផ្ទះម្នាក់ឯង បានស្លាប់ដោយសារការរឹតកសម្លាប់ សាកសពត្រូវចៅបង្កើតប្រទះឃើញនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង១០និង៣០នាទី ។

លោកវរសេនីយ៍ឯក  ប្រេង ហុីម អធិការនគរបាលស្រុកកោះសូទិន បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា នៅចំណុចភូមិដេីមស្តៅ ឃុំពង្រ ស្រុកកោះសូទិន ជនរងគ្រោះឈ្មោះ ថោ ម៉េន ភេទស្រី អាយុ៨៣ឆ្នាំ ជាតិខ្មែរ បានស្លាប់នៅលេីផ្ទះរបស់គាត់ ហើយជនរងគ្រោះជាស្រ្តីមេម៉ាយគ្មានកូន មានចៅស្រី០២នាក់ មកស្នាក់នៅរៀនជាមួយ ។

ក្រោយទទួលព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមបានបញ្ជាលោកឧត្តសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរងទទួលផែនព្រហ្មទណ្ឌ ដឹកនាំកម្លាំងជំនាញខេត្តសហការជាមួយកម្លាំងជំនាញស្រុក ចុះដល់កន្លែងកេីតហេតុដេីម្បីពិនិត្យ និងស្រាវជ្រាវ តាមការពិនិត្យស្លាកស្នាមលេីសាកសពជនរងគ្រោះ សមត្ថកិច្ចសន្និដ្ឋានថា ជនសង្ស័យបានធ្វើសកម្មភាពយកខ្សែនីលុងពណ៌ស លាយក្រហម ប្រវែងប្រហែល០១ម៉ែត្រ មករឹតកជនរងគ្រោះរហូតដល់ស្លាប់ (ខ្សែនីឡុងនៅជាប់លេីកជនរងគ្រោះ)។

រហូតដល់ម៉ោង១៤និង២០នាទី សមត្ថកិច្ចបង្ក្រាបបានជនសង្ស័យជាជនដៃដល់០១នាក់ ដែលមានឈ្មោះ សុខ ម៉េងស្រុី ភេទប្រុស អាយុ១៧ឆ្នាំ ជាតិខ្មែរ (ឈប់រៀននៅជាមួយឪពុកម្តាយ) នៅភូមិឃុំ កេីតហេតុខាងលេី ផ្ទះនៅទល់មុខគ្នា ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងនាំទៅដកហូតវត្ថុតាង (ខ្សែ ក ) របស់ជនរងគ្រោះ ដែលយកទៅលក់នៅទូមាស ផ្សារជីហែ ស្រុកកោះសូទិន និងកំពុងកសាងសំណុំឯកសារចាត់ការតាមនីតិវិធី ៕

RELATED ARTICLES