ភ្នំពេញ ៖ ម៉ូតូចំនួន២គ្រឿង ត្រូវបានចោរធ្វើសកម្មភាពកាត់សោទ្វាររបងចូលទៅលួច អូសយក ទៅបាត់ដោយសុវតjfiភាព ខណៈដែលម្ចាស់លង់លក់ក្នុងដំណេក ទម្រាំដឹង ចោរយកទៅបាត់ស្រមោល ទើបភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះលេខ១៨១បេ ផ្លូវ២០០២ ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
ម៉ូតូទាំង២គ្រឿងដែលជនសង្ស័យលួចយកទៅបាត់ មួយគ្រឿងម៉ាក zoomer x ពណ៌ស លាយបៃតង ទើបតែទិញថ្មីៗ មិនទាន់ធ្វើស្លាកលេខ ជាកម្មសិទ្ធរបស់ជនរងគ្រោះ ឈ្មោះ ចេង ស្រីនាង ភេទស្រី អាយុ២២ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះកើតហេតុ មានស្រុកកំណើត ភូមិព្រៃផ្តៅ ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង ។ ចំណែកម៉ូតូមួយគ្រឿងទៀត ម៉ាក SUZUKI Let ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1CY-6957 ជាកម្មសិទ្ធរបស់ជនរងគ្រោះឈ្មោះ វែន រ៉ាវិន ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរមេផ្ទះ រស់នៅផ្ទះកើតហេតុ ហើយជនរងគ្រោះទាំង២នាក់ ត្រូវជាមីង-ក្មួយនឹងគ្នា ។
តaមសម្តីជនរងគ្រោះបានឲ្យដឹងថា ខណៈដែលចូលចូលសម្រាកនាពេលរាត្រី ម៉ូតូបានរៀបចំទុកដាក់ជាប់ជញ្ជាំងផ្ទះទាំង២គ្រឿង ទ្វាររបងក៏បិទចាក់សោសូឡិចត្រឹមត្រូវ ហើយឡើងដេកសម្រាកអស់ទៅ លុះរហូតដល់វេលាម៉ោង៣ទៀបភ្លឺ ឮសូរសំឡេងទ្វាររបង ទើបភ្ញាក់ដាស់ប្តីរបស់គាត់ងើបបើកទ្វារផ្ទះចេញមក ឃើញទ្វាររបងចំហ ហើយមានស្នាមគាស់ កាត់សោម៉ូតូ២គ្រឿងត្រូវបានបាត់បង់ ទើបនាំគ្នាឆោឡោ បន្សល់ទុកតែស្លាកស្នាមគាស់ទ្វារដែក កូនសោកាត់ផ្តាច់ និងបន្សល់ទុកកន្រ្តៃកាត់ដែកមួយ គ្រាន់ប្តឹងប៉ូលីសចុះទៅពិនិត្យជាក់ស្តែង ដើម្បីទុកឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ កំណត់មុខសញ្ញា ៕