ធនាគារ A.B.A សាងសង់មិនទាន់ដំណើរការផង ជាងផ្សារដែកធ្វើស្លាកយីហោសង្ស័យជាង ផ្សារដែកមិនប្រយ័ត្នធ្លាក់កំទេចភ្លើង បង្កឲ្យឆាបឆេះផ្សេងខ្មៅខ្មួលខ្មាញ់ឡើងលើមេឃ ក្រោយមកសមត្ថកិច្ចមកដល់អន្តរាគមន៍រថយន្តពន្លត់អគ្គីភ័យចុះមកដល់កន្លែងកើតហេតុ កាលពីវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧ នៅចំណុចមុខផ្សារអ៊ីអន ផ្ទះលេខ១៦៦ តាមផ្លូវសុធារស ក្រុម៤០ ស្ថិតនៅភូមិ៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ប្រភពព័ត៍មានពីនគរបាលសង្កាត់ទន្លេបាសាក់ បានរាយការណ៍តាមរយៈទូរស័ព្ទថា មាន
ភ្លើងឆេះនៅមុខផ្សារទំនើបអ៊ីអន ក៏ប្រញាប់ចុះមកដល់កន្លែងកើតហេតុ មានភ្លើងឆេះនៅជាន់ទី២ ចេញពីអគារសាងសង់ធនាគារ ABA ផ្សែងឃ្មួលខ្មាញ់ ហើយក៏សុំអន្តរាគមន៍ពីរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការរាជធានីភ្នំពេញ ដោយខ្លាចបង្ករាលដាលដល់ផ្ទះប្រជាពលរដ្ឋផ្សេងទៀតក្បែរកន្លែងកើតហេតុ សមត្ថកិច្ចបានសហការជាមួយកម្លាំងគណ:បញ្ជាការឯកភាពសាលាខណ្ឌ បិទផ្លូវសុធារស ជាកន្លែងកើតហេតុ មិនឲ្យអ្នកដំណើរឆ្លងកាត់ លើកលែងតែអាជ្ញាធរពាក់ព័ន្ធ ។
លោក ព្រហ្ម យ៉េត ប្រធានអង្គភាពបង្ការពន្លត់អគ្គីភ័យស្នងការរាជធានីភ្នំពេញ បានប្រាប់ថាមូលហេតុបង្កឲ្យមានភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ផ្សែងឃ្មួលខ្មាញ់បែបនេះ ក្រោយពីក្រុមពន្លត់បានចុះទៅបាញ់ទប់ស្កាត់បានហើយ ដោយសារទីតាំងខាងលើនេះបានហៅជាងផ្សារដែកឲ្យមកសាងសង់ស្លាកយីហោ ហើយមិនប្រយ័ត្នធ្លាក់កំទេចផ្សារដែកចុះមកលើពិដាន ហើយបង្កឲ្យឆាបឆេះ ។
ក្រោយកើតហេតុមិនបណ្ដាលឲ្យរាលដាលដល់ផ្ទះប្រជាពលរដ្ឋផ្សេងទៀត ហើយការបាញ់ទប់ស្កាត់បាននៅវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃដដែល រថយន្តពន្លត់អគ្គីភ័យចុះមកដល់កន្លែងកើតហេតុមានចំនួន៦គ្រឿង រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការរាជរាជធានីភ្នំពេញ ចំនួន៥គ្រឿងប្រើប្រាស់អស់ចំនួន៤គ្រឿង និងរថយន្តពន្លត់អគ្គីភ័យមកចំនួន១គ្រឿង៕