Tuesday, September 23, 2025
Homeព័ត៌មានជាតិនារីវ័យក្មេងបើកឡានលឿន ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ ខ្ទាតប៉ះម៉ូតូ១គ្រឿងទៀត

នារីវ័យក្មេងបើកឡានលឿន ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ ខ្ទាតប៉ះម៉ូតូ១គ្រឿងទៀត

ភ្នំពេញ៖ នារីវ័យក្មេងម្នាក់បើក​រថយន្តម៉ាកតូយ៉ូតាព្រូស ១គ្រឿង បោះពួយយ៉ាងលឿន​វ៉ាជែងខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ ហើយជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត ជិះបញ្ច្រាសទិសគ្នា បណ្តាលឲ្យម្ចាស់ម៉ូតូរបួសស្រាល ចំណែករថយន្តខ្ទេចមួយកំណាត់មុខហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧ ត្រង់ចំណុចមុខភោជនីយដ្ឋាន រតនា ស្រីទូច តាមបណ្តោយផ្លូវ២៨៩ ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក ។

រថយន្តបង្កម៉ាកតូយ៉ូតាព្រូស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២A-O៥៣៧៩ បើកបរដោយនារីវ័យក្មេងម្នាក់មិនស្គាល់ឈ្មោះ វ័យ២០ឆ្នាំ ចំណែកម៉ូតូរងគ្រោះម៉ាក ស៊ុយស៊ូគី និច ពណ៍ផ្កាឈូក ពាក់ស្លាកលេខភ្នំពេញ ១FH-៩៧៩៤ ដែលបើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសរង គ្រោះជិះម៉ូតូស៊ុយស៊ូគី និច មួយគ្រឿង ទើបតែចេញមកពីកន្លែងធ្វើការ​នៅក្បែរកន្លែងកើតហេតុ មានបំណងជិះត្រឡប់ទៅផ្ទះវិញនៅម្តុំផ្សារសុវណ្ណា ដោយធ្វើដំណើរតាមបណ្តោយផ្លូវ២៨៩ ក្នុង​ទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់មានរថយន្តបង្ក​ដែលបើកបរដោយនារីវ័យក្មេងម្នាក់ ក្នុងល្បឿនយ៉ាងលឿនទិសដៅបញ្ច្រាសទិសគ្នា ព្យាយាមបើកវ៉ាជែងខាងឆ្វេងរថយន្តមួយគ្រឿងទៀត មិនចាំម៉ាក ដោយខ្វះការប្រុងប្រយ័ត្ន ក៏ទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវចំហៀង ខាងស្តាំពេញទំហឹង បណ្តាលឲ្យរថយន្តរេទៅទទឹងផ្លូវ ទៅប៉ះនឹងម៉ូតូរងគ្រោះខាង លើដួលរងការខូចខាតបន្តិចបន្តួច រីឯអ្នកបើកម៉ូតូរងរបួសរលាត់ថ្ពាល់ និងស្មាខាងស្តាំ ។ចំណែករថយន្តបង្ក​ខ្ទេចផ្នែកមុខ និងដាច់កាឡេកង់ខាងស្តាំ ភ្លាមៗនេះនារីវ័យក្មែងដែលជាអ្នកបើ​ករថយន្តបង្កបានចុះពីលើរថយន្ត ហើយគិតតែពីស្រែកយំមិននិយាយស្តីអ្វីទាំងអស់ មួយសន្ទុះក្រោយមកក៏ត្រូវបានសាច់ញាតិដឹកចេញពីកន្លែងកើតហេតុទៅបាត់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ធាន បានមកសម្រួលចរាចរណ៍ និងបានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍រជធានីភ្នំពេញ ឲ្យចុះមកធ្វើកាវាស់វែងស្ទូចរថយន្តបង្ក និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

RELATED ARTICLES