Tuesday, September 23, 2025
Homeព័ត៌មានជាតិចាប់បានចោរគាស់បន្ទប់ ចូលលួចទូរស័ព្ទពេលយប់ បាន២នាក់

ចាប់បានចោរគាស់បន្ទប់ ចូលលួចទូរស័ព្ទពេលយប់ បាន២នាក់

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ត្រូវបានឃាត់ខ្លួនខណៈពេលដែលបានចូលលួចទូរស័ព្ទនៅក្នុងហាងមួយកន្លែង ក្រោយពេលធ្វើសកម្មភាពបាន១ថ្ងៃ ត្រូវម្ចាស់តាមរកឃើញចាប់ប្រគល់ឲ្យសមត្ថកិច្ចហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤និង៥នាទី ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ខមានជ័យ។

ជនសង្ស័យទាំង២នាក់ដែលឃាត់ខ្លួនបាន មានឈ្មោះវាំង ពូយ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ ឃាត់ខ្លួននៅមុខតូបលក់ទូរស័ព្ទ និងឈ្មោះសាមី ប៉ោង ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ឃាត់ខ្លួនបាននៅផ្ទះសំណាក់អប្សារា២។

តាមសម្តីពីជនរងគ្រោះមានឈ្មោះហួន លី ភេទប្រុស អាយុ២៤ឆ្នាំមុខរបរអ្នកលក់ទូរសព្ទ័ ស្នាក់នៅភូមិកើតហេតុ បានឲ្យដឹងថា នៅយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ រូបគាត់បានចាក់សោតូបលក់ទូរស័ព្ទដូចធម្មតា រួចហើយបានត្រឡប់ទៅផ្ទះវិញ។ លុះនៅព្រឹកថ្ងៃទី៨ ខែសីហា បានមកបើកតូបលក់ដូរ ស្រាប់តែឃើញមានដំបូលរបើក មើលទូរស័ព្ទដែលដាក់នៅក្នុងទូបានបាត់អស់ចំនួនជាង១០គ្រឿង និងបានឆែកមើលកាមេរ៉ា ស្រាប់តែឃើញមានជនសង្ស័យ២នាក់ជាមុខសញ្ញាចាស់ បានចូលធ្វើសកម្មភាពចូលលួចយកទូរស័ព្ទ។

ប្រភពដដែលបានឲ្យដឹងទៀតថា នៅវេលាម៉ោង៣រសៀលថ្ងៃដដែល បានឆែកកាមេរ៉ាសុវត្តិភាពទៀត ស្រាប់តែបានឃើញជនសង្ស័យឈ្មោះវាំង ពូយ បានដើរកាត់ខាងមុខតូបរបស់គាត់ គាត់ក៏បានឃាត់ខ្លួនសួរនាំ ជនសង្ស័យបានសាភាពថា ខ្លួនពិតជាបានលួចទូរស័ព្ទពិតប្រាកដមែននិងមានបក្ខពួកម្នាក់ទៀត ឈ្មោះសាមី ប៉ោង ដែលកំពុងតែដេកនៅក្នុងផ្ទះសំណាក់អប្សរា២។

លោកម៉ៅ សាវឿន នាយប៉ុស្តិ៍ស្ទឹងមានជ័យ បន្ទាប់ពីសាកសួរទៅលើជនសង្ស័យម្នាក់ ហើយបានសហការជាមួយកម្លាំងព្រហ្មទណ្ឌខណ្ខមានជ័យ បានដឹកជនសង្ស័យម្នាក់ឃាត់ ខ្លួនជនសង្ស័យម្នាក់ទៀតដែលកំពុងតែសើយសុខក្នុងផ្ទះសំណាក់ ហើយបាននាំជនសង្ស័យទៅរកទូរសព្ទ័ដែលលាក់ទុកនៅក្នុងដីឡូត៍១កន្លែង បាន៥គ្រឿង ចំណែកប៉ុន្មានគ្រឿងទៀត បានយកទៅលក់អស់ហើយ ។


បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ចូនទៅអធិកាដ្ឋាននគរបាលខណ្ខមានជ័យ ដើម្បីចាត់កាតាមផ្លូវច្បាប់ ៕

RELATED ARTICLES