ភ្នំពេញ៖ អតិថិជនឆ្នើម កំរិតA របស់ស្រាបៀរកម្ពុជា ចំនួន៤៨រូប នឹងធ្វើដំណើរកម្សាន្តនៅ ទីក្រុងស៊ីដនីយ៍ ទីក្រុងប្រ៊ីសបេន ទីក្រុងហ្គោលខូស នៃប្រទេសអូស្ត្រាលី រយៈពេល១សបា្តហ៏ ចាប់ពី ថ្ងៃទី០៨ រហូតដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧។
លោកលាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុនខ្មែរប៊ែវើរីជីស ដែលផលិតស្រាបៀរកម្ពុជា បានមានប្រសាសន៍ថា “យើងរៀបចំដំណើរកម្សាន្តនេះឡើង ក្នុងគោលបំណងថ្លែងអំណរគុណ និងលើកទឹកចិត្តដល់អតិថិជនឆ្នើមយើង ដែលបានព្យាយាមជួយជំរុញការលក់ស្រាបៀរកម្ពុជា ក្នុងឆ្នាំ២០១៧នេះ”។
ក្នុងឆ្នាំ២០១៧ ក្រៅពីប្រទេសអូស្រ្តាលី ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស ក៏បាននាំអតិថិជនឆ្នើមប្រចាំឆ្នាំ ទៅប្រទេសជប៉ុន និងប្រទេសថៃ ផងដែរ។
គួរបញ្ជាក់ផងដែរថា នេះជាឆ្នាំទីបីហើយ ដែលក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស នាំអតិថិជនឆ្នើមរបស់ខ្លួនទៅកម្សាន្តនៅបរទេស។ កន្លងមក ក្រុមហ៊ុនបាននាំអតិថិជនឆ្នើមទៅកម្សាន្តនៅប្រទេសថៃ ម៉ាឡេស៊ី ហុងកុង និងជប៉ុន៕