Tuesday, September 23, 2025
Homeព័ត៌មានជាតិម៉ូតូ២គ្រឿង បុកគ្នារងរបួសធ្ងន់ទាំងសងខាង

ម៉ូតូ២គ្រឿង បុកគ្នារងរបួសធ្ងន់ទាំងសងខាង

​ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម​ ក្នុងល្បឿនយ៉ាងលឿន មិនបានប្រុងប្រយ័ត្នបន្ថយល្បឿន ​ក៏ជ្រុលទៅបុកម៉ូតូជនជាតិចិន បណ្តាលឲ្យរងរបួសធ្ងន់ទាំងសងខាង ​ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ២៨៨ កែងផ្លូវ១១៣ នៅចំណុចមុខហាងស៊ុបគោ សុខហុង ស្ថិតនៅក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន ។

​សាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជាជនជាតិចិន​ ជិះម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1CN-6555 ​បើកបរតាមបណ្តោយផ្លូវ១១៣ ក្នុងទិសដៅពីត្បូងទៅជើង ខណៈពេលមកដល់ចំណុចកើតហេតុជាផ្លូវកែងស្រាប់តែមានយុវជនម្នាក់ជិះម៉ូតូម៉ាកសង់ប៊ិច ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1BP-1682 ​បើកបរតាមបណ្តោយផ្លូវ២៨៨ ​ទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន លុះ​មកដល់ចំណុចកើតហេតុ​ មិនបានបន្ថយល្បឿនខ្វះការប្រុង​ចាប់ហ្វ្រាំងអត់ទាន់​ ក៏ជ្រុលទៅបុកម៉ូតូជនជាតិចិន ចំពីមុខផ្នែកខាងស្តាំពេញទំហឹង បណ្តាលឲ្យដួលរងរបួសធ្ងន់ទាំងសងខាង សន្លប់ស្តូកស្តឹង បែកក្បាលហូលឈាមពេញផ្លូវ និងខូចខាតម៉ូតូ ធ្វើឲ្យភ្ញៀវដែលកំពុងហូបស៊ុបមាន់ការភ្ញាក់ផ្អើល និងភ័យស្លន់ស្លោ ។

បន្ទាប់ពីកើតហេតុភ្លាមៗនោះដែរ មិត្តភក្តិខាងម៉ូតូសង់ប៊ិចបានមកដល់ដឹកតាមម៉ូតូយកទៅព្យាបាលនៅជិតកន្លែងកើតហេតុ ចំណែកឯបុរសជាជនជាតិចិន វិញត្រូវរថយន្តសង្គ្រោះរបស់គ្លីនិក​ហុងហាក់ ដឹកយកទៅព្យាបាល។

ក្រោយពេលកើតហេតុម៉ូតូភាគីទាំងសងខាង​ ត្រូវសមត្ថកិច្ចចរាចរណ៍ខណ្ឌធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន រង់ចាំដោះស្រាយនៅពេលក្រោយទៀត ៕

RELATED ARTICLES