Tuesday, September 23, 2025
Homeព័ត៌មានជាតិលោកចោរចង់ស្លាប់ ព្រោះតែលួចគាស់បន្ទប់ពេលណា គេចាប់បានពេលហ្នឹង

លោកចោរចង់ស្លាប់ ព្រោះតែលួចគាស់បន្ទប់ពេលណា គេចាប់បានពេលហ្នឹង

ភ្នំពេញ ៖ ជនសង្ស័យវ័យក្មេងម្នាក់ សកម្មខាងដើរលួចគាស់ផ្ទះបន្ទប់ជួលជាញឹកញាប់ ហើយចាប់ខ្លួនបានក៏ច្រើនដងមកហើយដែរ មកដល់លើកនេះ ក្រោយពីធ្វើសកម្មភាពគាស់បន្ទប់ជួល បាន២បន្ទប់ នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧នេះ បានសម្រេចហើយ រត់មិនរួច ព្រោះលួចប៉ះចំថ្ងៃស៊យ ពលរដ្ឋចាប់បាន វាយមួយដៃមួយជើងបែកក្បាល រួចប្រគល់ឲ្យប៉ូលិស តែជនសង្ស័យស្រែកថាខ្លួនចង់តែស្លាប់ទេ កាលបើងាកចាប់បានៗ យ៉ាងនេះ ។

ជនសង្ស័យសកម្មខាងលួច មានឈ្មោះ ឌី បឿ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ មានស្រុកកំណើតភូមិត្រពាំងត្រយឹង ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា ជនសង្ស័យមុខដដែលៗ មកធ្វើសកម្មភាពលួចគាស់បន្ទប់ជួល ហើយច្រើនដងមកហើយ ដែលចាប់ខ្លួនបាន មិនដឹងថា ក្រោយពីប៉ូលិសនាំខ្លួនទៅដល់ត្រឹមណាទេ ទើបឃើញមានមុខមកវិញ អត់រាងចាល ដើរលួចដដែល លុះលើកនេះ ខណៈដែលបន្ទប់ជួលម្ចាស់រវល់តែទៅធ្វើការបាត់ស្ងាត់ភូមិ បានឱកាស ជនសង្ស័យឆ្កឹះគាស់ទ្វារប៉ុនប៉ងចូលលួចទ្រព្យសម្បត្តិ បាន២បន្ទប់ហើយ ពលរដ្ឋឃើញទាន់ចាប់វាយបែកក្បាល ហើយប្រគល់ឲ្យនគរបាលប៉ុស្តិ៍ចោមចៅ ។

តាមសម្តីជនសង្ស័យវិញ បានឲ្យដឹងថា លើកណាក៏ចាប់បាន លើកណាក៏ចាប់បាន ខ្លួនចង់តែស្លាប់ទេ ។ ទោះជាយ៉ាងណាក្តី ជនសង្ស័យក្រោយចាប់ខ្លួនបានលើកនេះ នគរបាលឃាត់ខ្លួននៅប៉ុស្តិ៍ចោមចៅ ដើម្បីកសាងសំណុំរឿងចាត់ការបន្តទៅតាមនីតិវិធីសារជាថ្មីម្តងទៀត សម្រាប់ជនសង្ស័យរូបនេះ ៕

RELATED ARTICLES