Tuesday, September 23, 2025
Homeព័ត៌មានជាតិស្រវឹងស្រាបើករថយន្តបុកម៉ូតូ១គ្រឿង មិនព្រមឈប់ បើករត់បុកម៉ូតូ២គ្រឿងទៀត

ស្រវឹងស្រាបើករថយន្តបុកម៉ូតូ១គ្រឿង មិនព្រមឈប់ បើករត់បុកម៉ូតូ២គ្រឿងទៀត

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជោគជាំ បើករថយន្តបង្កម៉ាកតូយ៉ូតាព្រូស ពណ៌ស​ ក្នុងល្បឿនយ៉ាងលឿនឆ្លងផ្លូវ ទៅបុកម៉ូតូចំ​ពាក់កណ្តាលម៉ូតូពេញទំហឹង បណ្តាលឲ្យរងរបួសស្រាល ហើយរថយន្តបង្កព្យាយាមបើករត់ទៅបុកម៉ូតូ២គ្រឿងទៀត រងរបួសស្រាលនៅតែបន្តបើករត់គេចខ្លួន ត្រូវប្រជាពលរដ្ឋនិងសមត្ថកិច្ចឃាត់បាន ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវព្រះមុនីវង្ស នៅចំណុចជិតមជ្ឍមណ្ឌល Rock ស្ថិតនៅក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន។

សាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ស្រវឹងស្រាជោគជាំ បើករថយន្តបង្កម៉ាកតូយ៉ូតាព្រូស ពណ៌ស ​ពាក់ស្លាកលេខភ្នំពេញ 2AE-7890 បើក​តាមបណ្តោយផ្លូវ៤៦៦ ​ទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន ខណៈពេលមកដល់ចំណុចកើតហេតុ​មិនបានបន្ថយល្បឿននោះទេ ក៏ជ្រុលទៅបុកម៉ូតូហុងដាឌ្រីម​ ស៊េរី២០១៣ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ 1AT-2949 ចំពាក់កណ្តាលម៉ូតូពេញទំហឹង បណ្តាលឲ្យអ្នកជិះម៉ូតូដួលបោកក្បាល សំណាងល្អជនរងគ្រោះមានមួកសុវត្ថិភាពរងរបួសស្រាល ភ្លាមៗនោះដែររថយន្តបង្កបានបើករត់គេចខ្លួនទៅដល់មុខមជ្ឃមណ្ឌល Rock បានបើកគៀរម៉ូតូ២គ្រឿងទៀត ដួលរងរបួសស្រាល ហើយរថយន្តបង្កបន្តបើករត់គេចខ្លួនទៅដល់ចំណុចមុខភោជនីដ្ឋានសុវណ្ណាវី ត្រូវប្រជាពលរដ្ឋនិងកម្លាំងអន្តរាគមន៍ជួយដេញតាមចាប់បានប្រជាពលរដ្ឋនាំគ្នាព្រួតវាយរថយន្ត​​បែកកញ្ចក់រថយន្ត និងហើបកាងក្រោយ ព្រមទាំងប៉ុនប៉ងវាយអ្នកបើករថយន្តបង្កទៀត តែសមត្ថកិច្ចរារាំងមិនឲ្យវាយ ។

ក្រោយពេលកើតហេតុរថយន្តរួមនិងម៉ូតូរងគ្រោះត្រូវសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ៕

RELATED ARTICLES