ភ្នំពេញ ៖ នារីម្នាក់តូចចិត្តសង្សារមិនមកលេងផ្ទះ និងមិនលើកទូរស័ព្ទបានសម្រេចចិត្តចងកធ្វើអត្តឃាត នៅបង្កាន់ដៃជណ្តើរផ្ទះ ហេតុការណ៍នេះបង្កឲ្យមានភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះលេខ១៥២B ផ្លូវលេខ១៥៦Z ក្រុម១៧ ភូមិ៦ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។
នារីចងកសម្លាប់ខ្លួនមានឈ្មោះ កៅ ប៊ុនឡា ភេទស្រី អាយុ២៣ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិភូមិអូដូង ឃុំពង់ទឹក ស្រុកកំពង់ត្រាច ខេត្តកំពត ។
បើតាមសម្តីពីស្ត្រីឈ្មោះ សៀវ មុំ អាយុ៦១ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុ ត្រូវជាម្តាយបង្កើតរបស់នារីរងគ្រោះ បានរៀបរាប់ប្រាប់ឲ្យដឹងថា រូបគាត់បានចេញទៅធ្វើចំការនៅឯខេត្ត ដោយទុកឲ្យកូនស្រីដែលជានារីរងគ្រោះនៅផ្ទះកើតហេតុខាងលើតែម្នាក់ឯង ហើយរយៈពេលកន្លះខែឬមួយខែ ទើបរូបគាត់បានមកលេងកូនម្តង។ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ កូនស្រីរបស់គាត់ដែលជានារីរងគ្រោះបានលេបថ្នាំ LEXOMIL អស់ពីរបំពង់ បំណងសម្លាប់ខ្លួន ដោយសារតែខឹងសង្សារមិនមកលេង និងទូរស័ព្ទទៅមិនលើកទូរស័ព្ទ តែសំណាងល្អដែលមិនស្លាប់ ព្រោះថ្នាំនោះជាប្រភេទវីតាមីន ។ បន្ទាប់មកឮដំណឹងដូច្នេះ រូបគាត់ក៏ប្រញាប់ប្រញាល់ទៅភ្នំពេញវិញ ដើម្បីមកមើលកូនស្រីដែលជានារីរងគ្រោះ។ លុះដល់ព្រឹកថ្ងៃកើតហេតុខាងលើកូនស្រីរបស់គាត់ដែលជានារីរងគ្រោះបានប្រាប់ឲ្យរូបគាត់ទៅទិញបបរឲ្យរូបគេហូប ព្រោះរូបគេមិនបានហូបអីតាំងពីល្ងាចមកម្ល៉េះ ។ ភ្លាមនោះរូបគាត់ក៏បានចេញទៅទិញបបរដើម្បីឲ្យកូនស្រីហូប ហើយខណៈពេលដែលត្រឡប់មកដល់ផ្ទះវិញ ស្រាប់តែឃើញកូនស្រីរបស់គាត់បានធ្វើអត្តឃាតខ្លួនឯងដោយចងកនឹងក្រមា ជាប់បង្កាន់ដៃជណ្តើរនៅខាងក្រោយផ្ទះស្លាប់បាត់ទៅហើយ ហើយរូបគាត់ក៏រាយការណ៍ប្រាប់សមត្ថកិច្ចឲ្យចុះមកជួយអន្តរាគមន៍ ។
បើតាមសម្តីពីសមត្ថកិច្ចជំនាញបានប្រាប់ឲ្យដឹងថា បន្ទាប់ពីត្រួតពិនិត្យ និងធ្វើកោសល្យ
វិច័យរួច ឃើញសពនារីរងគ្រោះខាងលើពិតជាបានធ្វើអត្តឃាតខ្លួនឯង ដោយចងកស្លាប់ខ្លួនពិតប្រាដកមែន។
ក្រោយពេលកើតហេតុសពនារីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យទៅតាមប្រពៃណីនៅឯស្រុកកំណើត៕