ភ្នំពេញ ៖ ខ្មាន់កាំភ្លើងម្នាក់ដែលគេស្គាល់ឈ្មោះថា អាហេង ជាមន្ត្រីនគរបាលបម្រើការនៅក្រុងមិនដឹងថា ផ្នែកអីនោះទេ បានជាចូលមកទារលុយផ្ទះហ្គេមបាញ់ត្រីរាល់ថ្ងៃ លុះពេលដែលគេមិន
ឲ្យ ខឹងបានដកកាំភ្លើងបាញ់មេការ សំណាងអាក្រក់អីបានជាត្រូវចំស្ត្រីម្នាក់ដែលឈរនៅតាមផ្លូវពីក្រោយ បណ្តាលឲ្យរងរបួសធ្ងន់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរំលងអាធ្រាត្ រឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវទំនប់៧០ នៅចំណុចរ៉ារទះភ្លើង ស្ថិតនៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។
ជនរងគ្រោះមានឈ្មោះ សាំង រិទ្ធ ភេទប្រុស អាយុ៣៨ឆ្នាំ មានមុខរបរជាមេការហ្គេមបាញ់ត្រី ស្នាក់នៅផ្ទះជួលគ្មានលេខ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ មិនមានរងរបួស ចំណែកជនរងគ្រោះដែលរងរបួសមានឈ្មោះ ចាន់ថា ហៅ រស្មី ភេទស្រី អាយុ២៥ឆ្នាំ មុខរបរដើរបោកខោអាវ ស្នាក់នៅផ្ទះជួលគ្មានលេខ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រងរបួសមួយគ្រាប់ចំខ្នងខាងស្តាំ ។ ចំណែកឯខ្មាន់កាំភ្លើងមានឈ្មោះ អាហេង ភេទប្រុស អាយុជាង៣០ឆ្នាំ មុខរបរបម្រើការជាមន្ត្រីនគរបាលនៅក្រុងភ្នំពេញ ។
តាមប្រភពព័ត៌មានពីជនរងគ្រោះបានរៀបរាប់ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុបុរសជាខ្មាន់កាំភ្លើងដែលអះអាងថា ជានគរបាលនៅក្រុងភ្នំពេញ តែងតែមកទារលុយរាល់ថ្ងៃនៅកន្លែងហ្គេមបាញ់ត្រី នៅម្តុំកន្លែងកើតហេតុខាងលើ ជួនកាលទារម្តង10$ ថ្ងៃខ្លះអត់មានអ្នកលេងឲ្យតែ១ម៉ឺនរៀល លុះពេលដល់ម៉ោង១២អធ្រាត្រ ខ្មាន់កាំភ្លើងជិះម៉ូតូម៉ាកភូសា ពណ៌ខ្មៅ អត់មានស្លាកលេខ ក្នុងស្ថានទាំងខ្លួនស្រវឹងស្រា ហើយចូលមកសុំលុយ10$ ហើយមេការបានប្រាប់ទៅខ្មាន់កាំភ្លើងថា ថ្ងៃហ្នឹងអត់មានអ្នកចូលមកលេងនោះទេ បងឯងយកលុយបួនប្រាំពាន់ចាក់សាំងទៅ ទើបខ្មាន់កាំភ្លើងខឹងយកដំបងយកទៅវ៉ៃក្បាលមេការមួយដំបង តែមេការការពារខ្លួន វិញ បានតដៃជាមួយខ្មាន់កាំភ្លើងនោះ រហូតដល់ឈានទៅដល់ខ្មាញ់កាំភ្លើងដកកាំភ្លើងខ្លីម៉ាក K59 យកមកបាញ់មួយគ្រាប់ ភ្លាមៗនោះដែរ មេការនោះបានគេចខ្លួនទាន់ សំណាងអាក្រក់អីបានបាញ់ត្រូវចំស្ត្រីម្នាក់ដែលកំពុងតែឈរលេងនៅតាមផ្លូវរ៉ារទេះភ្លើង កែងផ្លូវទំនប់៧០ រងរបួសខ្នងក្រោយចំហៀងខាងស្តាំ ធ្លាយទៅមុខបណ្តាលឲ្យរងរបួសធ្ងន់
ពេលនោះមេការប្រតាយប្រតប់ធ្វើឲ្យធ្លាក់កាំភ្លើង ហើយខ្មាន់កាំភ្លើងបានឡើងជិះ
ម៉ូតូ រត់គេចខ្លួនបាត់ស្រមោល ក្រោយមករថយន្តសង្គ្រោះរបស់មន្ទីរពេទ្យកាល់ម៉ែត បានមកដល់ដឹកយកជនរងគ្រោះយកទៅព្យាបាល។
ក្រោយពេលកើតហេតុមេការហ្គេមបាញ់ត្រី បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទួលសង្កែដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវតាមរកជនសង្ស័យមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕