Wednesday, September 24, 2025
Homeព័ត៌មានជាតិរថយន្តតាក់សុីក្រហម បើកលឿនបុកម៉ូតូពេញទំហឹងរងរបួសធ្ងន់ រួចបើករត់បាត់

រថយន្តតាក់សុីក្រហម បើកលឿនបុកម៉ូតូពេញទំហឹងរងរបួសធ្ងន់ រួចបើករត់បាត់

ភ្នំពេញ៖ បុរសម្នាក់ជាអ្នកបើករថយន្តតាក់ស៊ីម៉ែត្រឲ្យក្រុមហ៊ុនក្រហមព្រូស មិនដឹងថាប្រញា់ទៅយកម៉ូយនៅទីណានោះទេ បានជ្រុលទៅបុកម៉ូតូហុងដាឌ្រីម​ចំពីមុខពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ដេកផ្កាប់មុខ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអាធាត្រ ឈានចូលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ៦១ កែងផ្លូវ៩០ ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

សាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម ​ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខភ្នំពេញ 1FM-2324 ​ធ្វើដំណើរ​តាមបណ្តោយផ្លូវ៦១ ក្នុងទិសដៅពីជើងទៅត្បូង គោលបំណងបើកទៅត្រង់ ខណៈពេលមកដល់ចំណុចកើតហេតុ​​បើកឆ្លងផ្លូវបានពាក់កណ្តាលមកហើយ ក៏ស្រាប់តែមានរថយន្តតាក់ស៊ីម៉ែត្រមួយគ្រឿង ម៉ាកតូយ៉ូតាព្រូស ជារបស់ក្រុមហ៊ុនតាក់ស៊ីក្រហម ​បានបើកតាមបណ្តោយផ្លូវ៩០ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន មិនដឹងថាប្រញាប់ទៅយកម៉ូយនៅទីណានោះទេ មកដល់ផ្លូវកែងហើយ មិនបានបន្ថយល្បឿន ក៏ជិះទៅបុកម៉ូតូចំពីមុខពេញទំហឹង បណ្តាលឲ្យខ្ទាតម៉ូតូទៅចិញ្ចើមផ្លូវខូចខាតខ្ទេចមួយកំណាត់មុខទាំងស្រុង ចំណែកឯម្ចាស់ម៉ូតូវិញ ដួលបោកផ្កាប់មុខបោកក្បាលនៅនឹងថ្នល់ហូរឈាមពេញផ្លូវរងរបួសធ្ងន់ រីឯម្ចាស់រថយន្តតាក់ស៊ីម៉ែតជារថយន្តបង្កវិញ មិនបានឈប់នៅដោះស្រាយ និងមើលជនរងគ្រោះនោះទេ ក៏បន្ថែមល្បឿនបើករត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកនៅតែជនរងគ្រោះដេកផ្កាប់មុខតែប៉ុណ្ណោះភ្លាមៗនោះដែលរថយន្តសង្គ្រោះបានមកដល់ដឹកយកជនរងគ្រោះយកទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។


ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុបានយកម៉ូតូរបស់ជនរងគ្រោះយកទៅរក្សាទុកអោយនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ៕

RELATED ARTICLES