Wednesday, September 24, 2025
Homeព័ត៌មានជាតិទុស្សេខ្សែភ្លើង ឆេះផ្ទះជួល២ខ្នង មាន២៤បន្ទប់ ផ្អើលឡានទឹកចេញព្រោងព្រាត

ទុស្សេខ្សែភ្លើង ឆេះផ្ទះជួល២ខ្នង មាន២៤បន្ទប់ ផ្អើលឡានទឹកចេញព្រោងព្រាត

ភ្នំពេញ៖ ផ្ទះជួល២ខ្នង មាន២៤បន្ទប់ ត្រូវបានអគ្គិភ័យឆាបឆេះខ្ទេចអស់ទាំងស្រុង និងសម្ភារៈមួយចំនួន ត្រូវបានគេអះអាងថា ដោយសារទុស្សេខ្សែភ្លើង ត្រូវបានសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគន៍បាញ់ពន្លត់ អស់រយៈពេល១ម៉ោង ទើបរលត់ភ្លើងអស់ ប៉ុន្តែសំណាងល្អក្នុងហេតុការណ៍នេះមិនបណ្តាលឱ្យមនុស្សណាម្នាក់រងរបួសនោះឡើយ ។

ហេតុការណ៍ភ្ញាក់ផ្អើលនោះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះគ្មានលេខ ក្រុមទី១០ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។

ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ហែម សុភូ ភេទប្រុស អាយុ62ឆ្នាំ មុខរបរធ្វេីការនៅក្រសួង ឧស្សាហកម្មនិងសិប្បកម្ម ស្នាក់នៅផ្ទះកើតហេតុខាងលើ ខូចខាតផ្ទះឈេី១ខ្នង ទំហំ 6m×12m ផ្ទះថ្ម១ចំហៀង ទំហំ3,5m×8,5m បន្ទប់ជួល24បន្ទប់ ម៉ូតូ១គ្រឿង ម៉ាកC125 ពណ៌ខ្មៅស៊េរី2012 ពាក់ស្លាកលេខភ្នំពេញ 1BE-2853 សម្ភារៈមួយចំនួន។​

តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុ អ្នកជិតខាងបានឃើញផ្សែងខ្មៅហុយខ្មួរខ្មាញ់ចេញតាមបង្អួចប ង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង បាននាំគ្នាស្រែកប្រាប់ម្ចាស់ផ្ទះថា មានភ្លើងឆាបឆេះផ្ទះ ដែលម្ចាស់ផ្ទះកំពុងនៅជុំគ្នា ហើយភ្លាមៗនោះម្ចាស់ផ្ទះបានស្រែកឱ្យអ្នកជិតខាងជួយ ខ្លះជួយយកទុយោបាញ់ទឹក និងយកបំពង់ពន្លត់អគ្គីភ័យ មកបាញ់ពន្លត់ និងហៅរថយន្តពន្លត់អគ្គីភ័យចំនួន១០គ្រឿង ប្រើប្រាស់រយៈពេល១ម៉ោង ទើបភ្លើងរលត់អស់ទៅវិញ ក្នុងនោះប្រើឡានទឹករបស់ស្នងរាជធានី ចំនួន៧គ្រឿង និង៣គ្រឿងទៀត របស់ក្រុមហ៊ុនអូស៊ីអាយស៊ី (មិនបានបាញ់ទេ) ក៏ប៉ុន្តែក្នុងហេតុការណ៍នោះរងការខូចខាតសម្ភារៈបន្តិចបន្តួច ហើយមិនបណ្តាលឱ្យនណាម្នាក់រងរបួសនោះឡើយ ។

នៅក្នុងហេតុការណ៍នេះ គេឃើញលោកជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងមន្ត្រីមួយចំនួន ចេញជួយអន្តរាគមន៍ផងដែរ ៕

RELATED ARTICLES