Friday, September 26, 2025
Homeព័ត៌មានជាតិផ្ទុះភ្លើងប្រច័ណ្ឌ ចាក់សាំងដុតប្រពន្ធ បណ្តាលឱ្យឆាបឆេះទាំងពីរនាក់ រងរបួសធ្ងន់

ផ្ទុះភ្លើងប្រច័ណ្ឌ ចាក់សាំងដុតប្រពន្ធ បណ្តាលឱ្យឆាបឆេះទាំងពីរនាក់ រងរបួសធ្ងន់

កំពង់ធំ៖ យុវជនម្នាក់ប្រច័ណ្ឌប្រពន្ធហួសហេតុ ផ្ទុះកំហឹងយកសាំងមកចាក់លើប្រពន្ធខ្លួនហើយយកដែកកេះដុតប្រពន្ធ បណ្តាលឱ្យភ្លើងរាលឆាបឆេះទាំងពីរនាក់របួសធ្ងន់ទាំងពីរនាក់ហេតុបង្កឱ្យមានភាពភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង១៧នឹង៣០នាទីល្ងាចថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ ចំណុចលើផ្ទះខ្លួនស្ថិតនៅភូមិឈើទាល ឃុំឈើទាល ស្រុកសណ្តាន់
ខេត្តកំពង់ធំ។

បុរសពៅរពេញដោយភ្លើងប្រចណ្ឌ ត្រូវជាប្តី ដែលជាជនបង្ក ឈ្មោះសាន់ ធូ អាយុ៣១ឆ្នាំ របួសធ្ងន់ ទីលំនៅភូមិឃុំកើតហេតុខាងលើ ជនរងគ្រោះត្រូវជាប្រពន្ធឈ្មោះសុខ ជា អាយុ៣១ឆ្នាំ របួសធ្ងន់។

ជនបង្កដែលត្រូវជាប្តីនិងជនរងគ្រោះដែលត្រូវជាប្រពន្ធ ត្រូវបងប្អូនដឹកយកទៅ
សង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ធំ។

តាមប្រភពព័ត៏មានពីបងប្អូនប្រជាពលរដ្ឋនៅទីនោះ បានឱ្យដឹងថា បុរសខ្លាំងរូបនេះតែងតែផឹកស៊ីស្រវឹងរាល់ថ្ងៃ ហើយរករឿងវ៉ៃដំច្រំធាក់ប្រពន្ធជារៀងរាល់ថ្ងៃ ហើយប្រច័ណ្ឌដាក់គេដាក់ឯង គ្មានហេតុផល។ ចំពោះជនបង្កដែលត្រូវជាប្តីសមត្ថកិច្ចស្រុកសណ្តាន់ ក៍សាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ធំ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕

RELATED ARTICLES