Friday, September 26, 2025
Homeព័ត៌មានជាតិខ្យល់លាយភ្លៀងកន្រ្តាក់ខ្លាំង បាក់រោងជប់លៀង​

ខ្យល់លាយភ្លៀងកន្រ្តាក់ខ្លាំង បាក់រោងជប់លៀង​

ភ្នំពេញ ៖ កាលពីយប់អាទិត្យ មានខ្យល់ភ្លៀងខ្លាំង ហើយបណ្ដាលឲ្យដួលរលំរោងកម្មពិធីជប់លៀងរបស់បុគ្គលិកសណ្ឋាគារ ដោយសារខ្យល់កន្រ្តាក់ តែមិនបណ្ដាលឲ្យអ្នករបួសឡើយ ហេតុការណ៍នេះកើតឡើងកាលវេលាម៉ោង១​រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចសណ្ឋាគារសិរី តាមផ្លូវ២៥៧ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។

ប្រភពព័ត៍មានពីសន្តិសុខឯកជនម្នាក់ ដែលយាមនៅសណ្ឋាគារកើតហេតុខាងលើ បានប្រាប់ថាដោយមុនយប់ថ្ងៃទី១០ ខែកញ្ញា ថៅកែសណ្ឋាគារជប់លៀងឲ្យបុគ្គលិកទាំងអស់ហូបអាហាររួមគ្នានិងមានតន្រ្តីរាំសប្បាយផង លុះដល់ចប់កម្មវិធី​ បុគ្គលិកបានទៅផ្ទះរៀងៗខ្លួន និងចុងភៅរៀបចំម្ហូប បានរើសយកតុកៅអីទៅអស់ ទុកតែរោង រង់ចាំស្អែកបានរុះចេញ​ លុះដល់ម៉ោង១​រំលងអាធ្រាត្រ ក៏មានមេឃធ្លាក់ភ្លៀងខ្លាំង​លាយឡំ និងខ្យល់កន្ត្រាក់ ធ្វើឲ្យរោងកម្មវិធីជប់លៀង បាក់រលំដល់ដីតែម្ដង ហើយគាត់គិតថា មិនធម្មតាមែន ដែកសង់រោងទាំងនោះបាក់ចុះមក ​នេះ សំណាងល្អនៅសល់តែរោង ប៉ុន្តែបើកម្មវិធីមិនទាន់ចប់ទេ ច្បាប់ជាមិនដឹងទៅជាយ៉ាងណា ។

គួរសង្កេតថា មេឃធ្លាក់ភ្លៀងខ្លាំងរដូវភ្ជុំបិណ្ឌបិណ្ឌទី៤ និងបិណ្ឌ៥ មេឃភ្លៀង ហើយមានភផ្លេកបន្ទរខ្លាំងនេះ មានរយះពេល២យប់ជាប់គ្នា ហើយក្នុងរាជធានីភ្នំពេញ មិនទាន់មានការខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋទេ គ្រាន់តែបង្កឲ្យមានទឹកលិចជន់លើផ្លូវមួយចំនួន ខ្លះមានប្រព័ន្ធលូក៏ហូរអស់ ក្រោយពីមេឃរាំងវិញខ្លាំង ក៏មិនទាន់ហូរអស់ ដោយសារតែប្រពន្ធលូស្ទះហូរមិនទាន់ ៕

RELATED ARTICLES