Friday, September 26, 2025
Homeព័ត៌មានជាតិនឹកបងប្រុស ជិះម៉ូតូតាំងពីស្រុកមកលេង ទុកម៉ូតូនៅក្រោម ចោរលួចម៉ូតូបាត់

នឹកបងប្រុស ជិះម៉ូតូតាំងពីស្រុកមកលេង ទុកម៉ូតូនៅក្រោម ចោរលួចម៉ូតូបាត់

ភ្នំពេញ ៖ យុវជនម្នាក់ហេតុតែនឹកបងប្រុសដែលឃ្លាតចាកឆ្ងាយពីស្រុកកំណើត មកប្រកបការងារនៅភ្នំពេញ ខំធ្វើដំណើរតាំងពីស្រុកមកបន្ទប់ជួលរបស់បង ឡើងទៅជាន់ទី២ រយៈពេល៣០នាទីក្រោយ ចេញមកអើតមើលម៉ូតូ ចោរលួចកាច់កជិះយកទៅបាត់ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះឈ្មោះ សាយ ប៉ៃ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិកញ្ច្រប់ ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ចំណែកម៉ូតូដែលជនសង្ស័យលួចយកទៅបាត់ ម៉ាកនិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1CX-8169 ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា ដោយសារនឹកបងប្រុសពេក ជិះម៉ូតូតាំងពីស្រុក មកលេង នៅវេលាខាងលើ ឡើងទៅបន្ទប់បងនៅជាន់ទី២ ទើបតែបាន៣០នាទី ចេញមកអើតមើលម៉ូតូ ស្រាប់តែបាត់ស្រមោល ។

ក្រោយកើតហេតុ ដឹងថា ម៉ូតូជនសង្ស័យលួចកាច់សោកយកទៅបាត់ ត្រូវបានបងប្រុសនាំទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ ៕

RELATED ARTICLES