Friday, September 26, 2025
Homeព័ត៌មានជាតិម៉ូតូរុឺម៉កដឹកអេតចាយ បត់ឆ្លងផ្លូវមិនសុីញ៉ូ បុរសស្រវឹងស្រាបើកម៉ូតូបុកពីក្រោយ

ម៉ូតូរុឺម៉កដឹកអេតចាយ បត់ឆ្លងផ្លូវមិនសុីញ៉ូ បុរសស្រវឹងស្រាបើកម៉ូតូបុកពីក្រោយ

​ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាជិះម៉ូតូស្កុបពី មួយគ្រឿង បោះពួយយ៉ាងលឿន ក៏ជ្រុលទៅបុកពីក្រោយរ៉ឺម៉ក​ដឹកអេតចាយ ដែលបត់ឆ្វេងឆ្លងផ្លូវអត់ស៊ីញ៉ូ​ បណ្តាលឲ្យម៉ូតូរងការខូចខាត ចំណែកឯរ៉ឺម៉កម៉ូតូ​បានបើករត់ចូលទៅក្នុងឃ្លាំងស្តុបអេតចាយបាត់ស្រមោល ហេតុ​ការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨​យប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ ត្រង់ចំណុចខាងមុខឃ្លាំងស្តុបអេតចាយមួយកន្លែង តាមណ្តោយផ្លូវ២៥៧ ផ្លូវដីថ្មី ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែន
សុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសជាជនជាតិវៀតណាមម្នាក់ បើករ៉ឺម៉ក​​​ដឹកអេតចាយមួយគ្រឿង ពណ៌ខៀវ ​ធ្វើដំណើរតាមបណ្តោយផ្លូវ២៥៧ ផ្លូវ​ដីថ្មី​ ក្នុងទិសដៅពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុ ក៏បានបត់ឆ្វេងឆ្លងផ្លូវបម្រុងចូលទៅឃ្លាំងស្តុបអេតចាយខាងលើ ដោយមិនបានស៊ីញ៉ូ ខណៈពេលនោះស្រាប់តែមានម៉ូតូបើកមកពីក្រោយ ម៉ាកហុងដាស្កុបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ១FA-៤៩៤៦ ​បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿន ហើយចាប់ហ្រ្វាំងមិនទាន់ ក៏ជ្រុលទៅបុករ៉ឺម៉ក​​ដឹកអេតចាយចំពីក្រោយចំហៀងខាងឆ្វេងពេញទំហឹង បណ្តាលឲ្យម៉ូតូរងការខូចខាតបែកចង្កៀងខាងមុខ រីឯនាក់បើកបររងរបួសរលាត់ជើងខាងស្តាំបន្តិចបន្តួច ភ្លាមៗនោះ រ៉ឺម៉កដឹកអេតចាយមិនបានឈប់នៅកន្លែងកើតហេតុនោះទេ គឺបានបើករត់គេចចូលទៅសម្ងំក្នុងឃ្លាំងស្តុបអេតចាយបាត់។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌសែនសុខ បានចុះទៅដល់កន្លែងកើតហេតុ និងបានឲ្យភាគីទាំងសងខាងនិយាយចរចាដោះស្រាយគ្នា ហើយភាគីខាង
ម៉ូតូស្កុបពី បានទាមទារសំណងចំនួន១៥០ដុល្លារ ពីភាគីរ៉ឺម៉កដឹកអេតចាយ ដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ តែភាគីខាងម៉ូតូកង់បីមិនព្រម លុះចរចាគ្នាអស់រយះពេលជិត១ម៉ោងទើបភាគីខាងម៉ូតូកង់បី ព្រមចេញសំណងចំនួន៦០ដុល្លារ ឲ្យទៅភាគីខាងម៉ូតូស្កុបពី ដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ៕

RELATED ARTICLES