Friday, September 26, 2025
Homeព័ត៌មានជាតិរថយន្តយីឌុបថយចូលឃ្លាំងខូចបូមចង្កូត ជ្រុលបុកទ្រូវផ្លូវ

រថយន្តយីឌុបថយចូលឃ្លាំងខូចបូមចង្កូត ជ្រុលបុកទ្រូវផ្លូវ

ភ្នំពេញ ៖ រថយន្តយីឌុបម៉ាកហីុយ៉ាន់ដាយ ពណ៍ស គ្មានស្លាកលេខ១គ្រឿង ទើបមកពីដឹកទំនិញ ពីខេត្ត រៀបនឹងថយចូលឃ្លាំង ចៃដន្យខូចបូមចង្កូតជ្រុលទៅបុកទ្រូងផ្លូវអស់ជាច្រើនកង់ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង៤០នាទីព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចឃ្លាំងគ្មានលេខ តាមផ្លូវជាតិលេខ២ ស្ថិតនៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

បុរសម្នាក់ជាអ្នកបើកបរ មានឈ្មោះ ធី សុខនី ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅភូមិកោះទាវ ឃុំ ព្រៃសែន ស្រុកកោះធំ ខេត្តកណ្ដាល បានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុខ្លួនដឹកថ្នាំលាបផ្ទះ ចំណុះ២០តោន ចេញពីជ្រៃធំ ព្រំដែនវៀតណាម ចេញមកភ្នំពេញ ហើយសីុឈ្នួលដឹកពីថៅកែទំនិញក្នុងតម្លៃ៦០មឺុនរៀល ហើយលុះមកដល់ឃ្លាំង ក៏រៀបថយចូលដាក់ទំនិញ ចៃដន្យរថយន្តគាត់ខូចបូមចង្កូត ទើបរថយន្តស្ទុះទៅមុខបុកទ្រូងពុះចែកផ្លូវ ប៉ុន្តែរថយន្តមិនទាន់អស់លឿនថយក្រោយ បុកជញ្ជាំងឃ្លាំងបែកឥដ្ឋការ៉ូថែមទៀត ក្រោយមកសមត្ថកិច្ចចុះមកកន្លែងកើតហេតុឃាត់គាត់សងថ្លៃខូចខាតតែម្ដង ហើយរូបគាត់ជាម្ចាស់រថយន្តទទួលស្គាល់ថាការខូចខាតមកពីខ្លួនជាអ្នកបង្កមែន តែនេះទ្រូងផ្លូវមិនបានខូចខាតបែកបាក់ជាពីរទៅបីកំណាត់ គ្រាន់តែបែកតិចតួចបំផុត និងវៀចចេញពីជួរមិនស្មើប៉ុណ្ណោះ សង្ឃឹមថា សមត្ថកិច្ចជំនាញអធ្យាស្រ័យដល់រូបគាត់ជាម្ចាស់រថយន្តសីុឈ្នួលដឹកទំនិញសល់ប្រាក់កំរៃបន្តិចបន្តួចទេ ។

សមត្ថកិច្ចជំនាញវាស់វែងខណ្ឌ បានប្រាប់ថា រថយន្តឌុបម៉ាកហីុយ៉ាន់ដាយ បើកបរដោយបុរសម្នាក់ពេលថយរថយន្តចូលឃ្លាំងដាក់ទំនិញ ក៏ជ្រុលចង្កូតទៅបុកទ្រូងផ្លូវ បណ្ដាលឲ្យវៀច១៥កង់ តែទ្រូងផ្លូវគ្រាន់តែរលាត់ថ្មបន្តិចទេ ហើយរថយន្តបង្កផ្នែកខាងក្រោយបុកឃ្លាំង បែកឥដ្ឋការ៉ូជញ្ជាំង តែម្ចាស់ឃ្លាំង មិនទាមទារសំណងទេ ចំពោះទ្រូងផ្លូវជាសម្បត្តិរដ្ឋ ក៏ប្រគល់ឲ្យខាងការិយាល័យជំនាញវាស់ចរាចរណ៍ផ្លូវគោកស្នងការរាជធានីភ្នំពេញ ដើម្បីហៅរថយន្តស្ទូចប្រភេទធំមកស្ទួចចេញ ដោយសារថារថយន្តបង្កហេតុនៅទទឹងផ្លូវ អ្នកដែលធ្វើដំណើរពីតាខ្មៅ ចូលមកភ្នំពេញ មិនអាចជិះឆ្លងកាត់បានទេ តែពីភ្នំពេញ ទៅតាខ្មៅ អាចធ្វើដំណើរបាន៕

RELATED ARTICLES