ភ្នំពេញ : ក្មេងស្រីអាយុ១១ឆ្នាំម្នាក់ ត្រូវម្ដាយដឹកដៃមកសុំសមត្ថកិច្ចអន្តរាគមន៍ចាប់ព្រះសង្ឃដែលគង់វត្តមហាមន្រ្តី ដែលប៉នប៉ងចាប់រំលោភ៦លើក នៅក្នុងកុដ តែមិនបានសម្រេច ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង០០នាទីរសៀល ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចវត្តមហាមន្រ្តី ក្រុម៣ ស្ថិតនៅភូមិ១ សង្កាត់អូឡាំពិក ខណ្ឌចំការមន។
ជនរងគ្រោះមានឈ្មោះ ម.ណ.ហ ភេទស្រី អាយុ១១ឆ្នាំ មុខរបរជាសិស្ស ស្នាក់នៅផ្ទះម្ដាយមីងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក មានស្រុកកំណើតនៅភូមិឈើទាល ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា គាត់បានប្រាប់ម្ដាយជាច្រើនលើកហើយថា មានព្រះសង្ឃឈ្មោះ អិុន វ៉ែនសុផាត បានចាប់ឱបថើបជាញឹកញាប់ ហើយម្ដាយនាងមិនចង់ប្ដឹងប៉ូលិស ដោយអាណិតខ្លាចខូចកេរ្តិ៍ឈ្មោះវត្ត ចេះតែអប់រំលោក រហូតដល់ខែកក្កដា ឆ្នាំ២០១៧ មិនចាំថ្ងៃនិងពេលវេលា ក៏ព្រះសង្ឃគង់នៅកុដលេខ២៨ បានហៅនាងជួយយកថង់សំរាមមកឲ្យនាងបន្តិច ហើយម្ដាយនាងក៏ឲ្យនាងយកថង់សំរាមឲ្យ ពេលទៅដល់ក្នុងបន្ទប់ ព្រះសង្ឃនោះមិនបានស្លៀកស្បង់ជីពរអាក្រាតកាយ ហើយក៏ទាញដៃនាងអូសចូលបន្ទប់ រួចចាក់គន្លឹះទ្វារ និងរុញច្រានឲ្យដេកលើពូក ហើយចាប់ដៃទាំងសងខាង ឱបនិងច្របាច់ដោះ ថើបបឺតមាត់នាង ក្រោយមកនាងបានរើបម្រាស់ ហើយលោកក៏គំរាមថា មិនចាក់សោឲ្យចេញទេ នាងក៏គំរាមស្រែកផ្អើលគេ ក្រោយមកព្រះសង្ឃក៏ព្រមចាក់សោឲ្យចេញ ហើយនាងរត់ចេញពីបន្ទប់ព្រះសង្ឃទាំងទឹកភ្នែកយំឱបម្ដាយទាំងអារម្មណ៍ភ័យខ្លាច។
ស្រ្តីជាម្ដាយមានឈ្មោះ ទូច សុគន្ធារ៉ា អាយុ៤៥ឆ្នាំ មុខរបរលាងចានក្នុងវត្តមហាមន្រ្តី ដើម្បីបានប្រាក់កំរៃដើម្បីឲ្យកូនទៅរៀន ធ្វើម៉េចបើគាត់បានចែកផ្លូវគ្នាជាប្ដីគាត់ តាំងពីកូនស្រីនៅក្នុងផ្ទៃពោះ១ខែមកម្ល៉េះ បើមិនមកសីុឈ្នួលលាងចានក្នុងវត្ត មានលុយឯណាចិញ្ចឹមកូនស្រី ហើយធ្លាប់ឮកូនស្រីប្រាប់ថា ព្រះសង្ឃមួយអង្គគង់វត្តមហាមន្រ្តី ចាប់ដៃឱប គាត់ក៏នឹកឃើញថាមិនអីទេ សង្ស័យគាត់ប្រលែងលេង ចំនួន៥ដងហើយដែលសកម្មភាពព្រះសង្ឃបានប្រព្រឹត្តលើកូនស្រីបង្កើត រហូតដល់លើកទី៦ មិនចាំថ្ងៃ ដឹងថាខែ៧ ដែលព្រះសង្ឃដដែលបានហៅគាត់ឲ្យជួយយកថង់សំរាមឲ្យលោក ដោយគាត់រវល់លាងចាន និងរៀបចំកុដខាងក្រោយ ក៏ប្រើកូនស្រីជួយយកថង់ឲ្យទៅបន្ទប់ព្រះសង្ឃ ហើយក៏ចាំបាត់យូរពេក ក៏ទូរស័ព្ទទៅព្រះសង្ឃបាត់កូនគាត់យូរម្ល៉ះ បើហ៊ានធ្វើអ្វីលើកូនស្រី គាត់នឹងប្ដឹងប៉ូលិស បន្តិចក្រោយមកក៏ឃើញកូនស្រីយំរត់មកឱបគាត់ ហើយរៀបរាប់ប្រាប់គាត់ថា ព្រះសង្ឃស្រាតអាក្រាតកាយ ហើយចាប់នាងបម្រុងរំលោភ ចំពេលម៉ែឯងទូរស័ព្ទ ទើបព្រមបើកទ្វារឲ្យចេញមកវិញ នៅថ្ងៃកើតហេតុគាត់បម្រុងប្ដឹងសមត្ថកិច្ច តែព្រះសង្ឃដែលប្រព្រឹត្តស្មោគគ្រោគអំពើខ្មៅងងឹតបែបនេះ ខុសចាកពីសីលធម៍តែ ព្រះសង្ឃដែលប៉ុនប៉នរំលោភកូនស្រីបានបោះពាក្យសំដីថា ឲ្យគាត់ទៅប្ដឹងសមត្ថកិច្ចតាមចិត្តគ្មានសមត្ថកិច្ចណាហ៊ានចាប់ខ្លួនទេ ដោយសារគាត់មានលុយច្រើនណាស់ ក្រោយមកក៏មិនហ៊ានប្ដឹង ដោយខ្លាចអំណាចទឹកប្រាក់ ហើយគាត់មិនសូវចេះដឹង រៀនមិនបានជ្រៅជះទៀត ណាមួយខ្លាចកូនស្រីខ្មាសគេផង ក៏ចេះតែទ្រាំរហូតមក។
ស្រ្តីជាម្ដាយបានបន្តទៀតថា ក្រោយមកដោយគាត់បានលាងចានក្នុងវត្តមហាមន្រ្តី ដដែល លែងឲ្យកូនស្រីចេញពីខ្លួនគាត់ទៀត តែព្រះសង្ឃនោះនៅតែប្រើពាក្យសំដីថា ទុកព្រហ្មចារីយ៍ធ្វើអី ប្រគេនឲ្យអាត្មា ប្រយ័ត្នថ្ងៃណាគាត់ចាប់បានឈឺសាច់ ហើយគាត់ក៏បានសួរអ្នកជិតខាងដែលស្គាល់ចិត្តថ្លើម ដើម្បីសួពីរឿងករណីប៉ុនប៉នរំលោភដែលកន្លងផុតច្រើនខែ យើងអាចប្ដឹងបានឬទេ? ហើយអ្នកដែលស្គាល់បានជំរុញឲ្យនាំកូនស្រីមកប៉ុស្តិ៍ប៉ូលិសដាក់ពាក្យបណ្ដឹង ដើម្បីចាត់ការតាមច្បាប់ ទុកនាំខូចឈ្មោះដល់វត្តអារាមដែលជាកន្លែងស្ងៀមស្ងាត់ ហើយនៅរសៀលថ្ងៃទី២៥ ខែកញ្ញានេះ គាត់បានដឹកដីកូនស្រីទាំងមិនទាន់ហូបបាយចូលពោះ១គ្រាប់ មកដាក់ពាក្យបណ្ដឹងសុំឲ្យសមត្ថកិច្ចអន្តរាគមន៍ចាប់ព្រះសង្ឃតែម្ដង ។
លោក អ៊ួន រតន: នាយប៉ុស្តិ៍នគរបាលរដ្ឋបាលអូឡាំពិក បានប្រាប់ថា មានម្ដាយនិងកូនស្រីអាយុ១១ឆ្នាំ ប្ដឹងព្រះសង្ឃគង់នៅវត្តប៉ុនប៉នរំលោភកូនស្រីគាត់ តែមិនបានសំរេចជាច្រើនលើក និងស្ដាប់ការរៀបរាប់ហើយ ក៏បានសុំគោលការពីថ្នាក់លើដើម្បីសហការជាមួយលោកចៅអធិការវត្តមហាមន្រ្តី ឃាត់ខ្លួនព្រះសង្ឃដែលគង់នៅកុដលេខ២៨ ប្រព្រឹត្តអំពើខុសច្បាប់យកមកសាកសួរនាំបានប្រព្រឹត្តប៉ុនប៉នចាប់រំលោភក្មេងស្រីអាយុ១១ឆ្នាំដែរទេ តែក្រោយមកម្ដាយនិងកូនស្រីគ្មានលុយទិញបាយហូប ក៏សមត្ថកិច្ចយើងបានទិញបាយឲ្យ២នាក់ម្ដាយនិងកូនស្រី ហូបបាយសិន ចាំសួរនាំបន្តទៀត ទោះបីម្ដាយមិនឃ្លានតែក្មេងស្រីឃ្លាន។
លោក យឹម ហួង អធិការរងបានប្រាប់ថា នគរបាលប៉ុស្តិ៍បានទទួលពាក្យបណ្ដឹងរួច ក៏បានសុំគោលការណ៍លោកព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យអោជ្ញាធរកសាងសំណុំរឿងបញ្ជូនទៅតុលាការ តែមិនបានឲ្យឃាត់ព្រះសង្ឃ ឬក៏ហៅមកសាកសួរនាំដែលប្រព្រឹត្តបទល្មើសប៉ុនប៉ងចាប់រំលោភនោះទេ ដោយសារថាករណីនោះ គឺរំលងជិត២ខែ គឺលោកព្រះរាជអាជ្ញាធរហួសករណីជាក់ស្ដែង ហើយទុកឲ្យតុលាការធ្វើសួរនាំ ក្រោយមកក៏អោយស្រ្តីម្ដាយនិងកូនត្រឡប់ទៅវិញឈប់លាងចាននៅវត្តទៀត រង់ចាំតុលាការកោះអញ្ចើញទៅសាកសួរនាំនិងចាត់វិធានការតាមក្រោយទៀត៕