Friday, September 26, 2025
Homeព័ត៌មានជាតិស្រវឹងស្រា ខំប្រឹងបើកម៉ូតូ ដួលប្រកិចប្រកាន់តែម្នាក់ឯង

ស្រវឹងស្រា ខំប្រឹងបើកម៉ូតូ ដួលប្រកិចប្រកាន់តែម្នាក់ឯង

ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងទោរទន់ ទោះជាហាមក៏មិនស្តាប់ ប្រាប់ក៏មិនតាម ព្យាយាមបើកបរម៉ូតូ ទីបំផុតដួលប្រកាច់ប្រកិនតែម្នាក់ឯង ដោយសារគ្រប់គ្រងដៃចង្កូតលែងបាន បណ្តាលឲ្យរងរបួសជាទម្ងន់សន្លប់ស្តូកកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវលំ ភូមិស្រែជម្រៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ លី សុខជា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅក្នុងភូមិសង្កាត់កើតហេតុ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CO-1400 ។

តាមអ្នកឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះមិនដឹងទើបតែមកពីផឹកសុីទីណានោះទេ ស្ថិតក្នុងសភាពស្រវឹង ជិះម៉ូតូមកពីផ្លូវជាតិលេខ៣ កាត់តាមផ្លូវលំចាក់កម្ទេចថ្ម ធ្វើដំណើរពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ម្យ៉ាងផ្លូវជង្ហុកផង ធ្វើឲ្យជនរងគ្រោះគ្រប់គ្រងដៃចង្កូតលែងបាន ដួលភីងម្នាក់ឯង បណ្តាលឲ្យរងរបួសជាទម្ងន់ សន្លប់ស្តូក ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបងប្អូនប្រជាពលរដ្ឋ សាច់ញាតិហៅរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង៕

RELATED ARTICLES