ភ្នំពេញ ៖ ជាងជួសជុលរថយន្តពេលជួសជុលរថយន្តរួច បើករថយន្តម៉ាក CRV ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ២I-៨៨៣៦ មិនប្រយ័ត្នក៏ធ្លាក់ចូលប្រឡាយ និងបាក់បង្កាន់ដៃមាត់ប្រឡាយជិត១០ម៉ែត្រ តែសំណាងល្អមិនអ្នកបើកបរមិនរបួសទេ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ នៅចំណុចយានដ្ឋាន អូន ទូច តាមផ្លូវ៣៩៦ ក្រុម៤៨ ស្ថិតនៅភូមិ១ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ។
ប្រភពព័ត៍មានពីសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានបានប្រាប់ថា ដោយមានករណីរថយន្តមួយគ្រឿង ត្រូវជាងជួសជុលបើករថយន្តដែលភ្ញៀវយកមកជួសជុល ថយក្រោយចេញពីក្នុងយានដ្ឋាន ស្រាប់តែរថយន្តហ្រ្វាំងជាន់មិនសីុ ទើបទៅបុករនាំងដែកដាក់អែបសងខាងមាត់លូបណ្ដាលឲ្យបាក់ធ្លាក់ចុះលូទឹកស្អុយ ចំណែកអ្នកបើកបរមិនមានគ្រោះថ្នាក់របួសអ្វីទេ ហើយរថយន្តខូចខាតផ្នែកខាងក្រោយ បែកកញ្ចក់ ដោយរថយន្តសំយ៉ុងគូថចុះទៅចុះលូ ហើយក្បាលរថយន្តជាប់និងមាត់លូ ។
សមត្ថកិច្ចបានបន្តថា ក្រោយកើតហេតុបានចេញមុខអះអាងថា គាត់ជាអ្នកធានាសងថ្លៃខូចខាត ដោយរងចាំស្អែកនិងហៅជាងដែកមកផ្សារឲ្យស្អាតដូចដើមវិញ ហើយសមត្ថកិច្ចយើងប្រគល់ឲ្យម្ចាស់យានដ្ឋានហៅរថយន្តស្ទូចឡើងលើគោកវិញ ណាមួយម្ចាស់យានដ្ឋានត្រូវជួសជុលសងម្ចាស់រថយន្តវិញផង៕