Saturday, September 27, 2025
Homeព័ត៌មានជាតិជនសង្ស័យ៤នាក់ បាញ់សម្លាប់២នាក់ប្តីប្រពន្ធជាថៅកែកៅស៊ូនៅកំពង់ធំ

ជនសង្ស័យ៤នាក់ បាញ់សម្លាប់២នាក់ប្តីប្រពន្ធជាថៅកែកៅស៊ូនៅកំពង់ធំ

កំពង់ធំ ៖ ប្តីប្រពន្ធ២នាក់ ត្រូវបានជនមិនស្គាល់អត្តសញ្ញាណចំនួន៤នាក់ បាញ់សម្លាប់នៅម៉ោង២១និង២៣នាទី ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ នៅចំណុចទួលស្រឡៅ ស្ថិតភូមិដងក្តា  ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។ ករណីបាញ់សម្លាប់នេះ ជនរងគ្រោះទាំងពីរជាថៅកែកៅស៊ូ ដែលប្តីមានឈ្មោះសឿង ប្រុញ ភេទប្រុស អាយុ៤១ឆ្នាំ និងភរិយាមានឈ្មោះ លី ចាន់ធឿន ភេទស្រី
អាយុ៣៨ឆ្នាំ ជាប្រពន្ឋ ស្លាប់ទាំង២នាក់ បច្ចុប្បន្នបានផ្លាស់ប្តូរទីលំនៅមករស់នៅតំបន់អូរសាជូ  ភូមិដងក្តា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

តាមប្រភពបានឲ្យដឹងថា នៅម៉ោងប្រហែល២១និង២៣នាទី យប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ ជនរងគ្រោះជាប្តីប្រពន្ធបានបានបើកឡានម៉ាកហាយឡែនដឺរ ពណ៌កាំម៉ៃ ពាក់ស្លាកលេខកំពង់ចាម 2B-5444 ចេញពីរោងចក្រកៅស៊ូក្រែបជប៉ុន ចំណុចអូរសាជូ ភូមិដងក្តា ឃុំក្រយា ដោយប្រពន្ឋជាអ្នកបើក ហើយមានកូនប្រុសម្នាក់ អាយុ១២ឆ្នាំ និងក្មួយស្រីម្នាក់ អាយុ១៥ឆ្នាំ រួមដំណើរជាមួយផងដែរ។ លុះមកដល់ចំណុចកើតហេតុខាងលើ នៅម៉ោងប្រហែល២១និង៣៥នាទី ក៏មានជនមិនស្គាល់អត្តសញ្ញាណ៤នាក់ បានស្កាត់ផ្លូវបាញ់សម្លាប់ជនរងគ្រោះ បណ្តាលឲ្យស្លាប់ទាំងពីរនាក់ប្តីប្រពន្ឋតែម្តង។ ក្រោយពីធ្វើសកម្មភាពបាញ់សម្លាប់យ៉ាងព្រៃផ្សែនេះហើយ ជនសង្ស័យបាននាំគ្នារត់គេចខ្លួនបាត់ស្រមោល។

ចំពោះករណីបាញ់សម្លាប់នេះ សមត្ថកិច្ចមិនទាន់អាចសន្និដ្ឋានបានថា ជារឿងគំនុំ ឬប្លន់យកទ្រព្យសម្បត្តិនៅឡើយទេ ព្រោះពេលនេះសមត្ថកិច្ចកំពុងដុតដៃដុតជើងស្រាវជ្រាវចាប់ជនសង្ស័យមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

RELATED ARTICLES