Saturday, September 27, 2025
Homeព័ត៌មានជាតិប្រុសថាព្រមព្រៀងគ្នាទេ តែម៉ែឳខាងស្រីប្តឹងប៉ូលិសចាប់ខ្លួន

ប្រុសថាព្រមព្រៀងគ្នាទេ តែម៉ែឳខាងស្រីប្តឹងប៉ូលិសចាប់ខ្លួន

ខេត្តបាត់ដំបង ៖ បុរសល្មោភកាមម្នាក់ បានធ្វើសកម្មភាពលួងលោមក្មេងស្រីម្នាក់ រស់នៅភូមិជាមួយគ្នារួមភេទរហូតដល់បានសម្រេច លុះរឿងរ៉ាវបែកធ្លាយដឹងដល់ឪពុកម្តាយក្មេងស្រីរងគ្រោះ ក៏ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចុះចាប់ខ្លួនជនសង្ស័យ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ នៅចំណុចភូមិយុត្តិធម៌ ឃុំបឹងប្រាំ ស្រុកបរវេល។

ប្រុសព្រានដែលល្បួងកូនស្រីរបស់គេរួមភេទរហូតដល់បានសម្រេច មានឈ្មោះខៀវ ផល អាយុ២៧ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះឃ.ច.ន អាយុ១៤ឆ្នាំ រស់នៅភូមិជាមួយគ្នា។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុកម្លាំងអធិការដ្ឋាននរគបាល ស្រុកបវេល បានទទួលពាក្យបណ្តឹងពីអាណាព្យាបាលក្មេងស្រីរងគ្រោះខាងលើថា កូនស្រីរបស់ពួកគាត់ត្រូវបានជនសង្ស័យឈ្មោះខៀវ ផល លួងលោមរំលោភសេពសន្ថវៈរហូតដល់បានសម្រេច។ ក្រោយទទួលបានពាក្យបណ្តឹងខាងលើ លោកវរសេនីយ៍ទោអឿម ទិត្យ អធិការនគរបាលស្រុកបវេល បានបញ្ជាឱ្យកម្លាំងសមត្ថកិច្ចជំនាញចុះឃាត់ខ្លួនជនសង្ស័យ នាំយកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ខៀវ ផល បានសារភាពថា រូបគេពិតជាបានរួមភេទជាមួយក្មេងស្រីរងគ្រោះខាងលើប្រាកដមែន តែជាការព្រមព្រៀងគ្នានោះទេ ពោលគឺមិនមានការបង្ខិតបង្ខំពីភាគីណាមួយនោះឡើយ។

យ៉ាងណាក្តី សមត្ថកិច្ចបានសម្រេចឃាត់ខ្លួនជនសង្ស័យខាងលើ និងបានរៀបចំកសាងសំណុំរឿង ចោទប្រកាន់ពីបទ “រួមភេទជាមួយអនីតិជន” រួចបញ្ជូនខ្លួនជនសង្ស័យទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES