Sunday, September 28, 2025
Homeព័ត៌មានជាតិសំណាងហើយសមត្ថកិច្ចចេះស្រាវជ្រាវច្បាស់លាស់ បើមិនដូច្នោះទេ ត្រូវជាប់គុកជំនួសគេ

សំណាងហើយសមត្ថកិច្ចចេះស្រាវជ្រាវច្បាស់លាស់ បើមិនដូច្នោះទេ ត្រូវជាប់គុកជំនួសគេ

ខេត្តបាត់ដំបង ៖ ក្មេងស្រីម្នាក់ ត្រូវបានប្រុសព្រានមិនស្គាល់មុខ ធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈរហូតដល់បានសម្រេច លុះក្មេងស្រីរងគ្រោះប្រាប់ជីដូនឱ្យបានដឹង រត់ទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ក៏ឈានដល់ការចាប់ខ្លួនបុរសម្នាក់មកសួរនាំ លុះចុងក្រោយ បែរជាសមត្ថកិច្ចអះអាងថា ចាប់មនុស្សច្រឡំទៅវិញ និងបានដោះលែងបុរសខាងលើឱ្យមានសេរីភាពឡើងវិញ។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ សមត្ថកិច្ចស្រុកបរវេល បានទទួលពាក្យបណ្តឹងពីជីដូនរបស់ក្មេងស្រីរងគ្រោះម្នាក់ ដោយបានប្តឹងចោទប្រកាន់ទៅលើបុរសម្នាក់ ឈ្មោះរ៉ែម សារ៉េត អាយុ៤០ឆ្នាំ ថា បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈចៅស្រីរបស់គាត់ជាច្រើនលើកច្រើនសាមកហើយ។ ភ្លាមនោះ ក្រោយទទួលបានពាក្យបណ្តឹង សមត្ថកិច្ចក៏ចុះឃាត់ខ្លួនបុរសជាប់សង្ស័យឈ្មោះ រ៉ែម សារ៉េត នាំយកទៅសាកសួរ។ ប៉ុន្តែក្រោយពីឃាត់ខ្លួនសាកសួរតាមជំនាញរបស់សមត្ថកិច្ចមក ទើបដឹងថា បុរសនោះអត់មានជាប់ពាក់ព័ន្ធនឹងករណីរំលោភក្មេងស្រីរងគ្រោះនោះទេ ទើបត្រូវសមត្ថកិច្ច រួមនិងព្រះរាជអាជ្ញាសម្រេចដោះលែងបុរសខាងលើ ឱ្យមានសេរីភាពឡើងវិញ កាលពីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧។

លោកអធិការស្រុកបវេល បានបញ្ជាក់ប្រាប់ថា ការដោះលែងបុរសខាងវិញនេះ គឺដោយសារកម្លាំងសមត្ថកិច្ចបានចុះទៅសាកសួរក្មេងស្រីរងគ្រោះដោយផ្ទាល់ម្តងទៀត ហើយក៏ត្រូវក្មេងស្រីរងគ្រោះប្រាប់ថា មិនមែនជាបុរសឈ្មោះរ៉ែម សារ៉េត នោះទេ តែជាអ្នកផ្សេង។ កត្តាទាំងអស់នេះហើយធ្វើឱ្យសមត្ថកិច្ចពិបាក ដោយពេលនេះកំពុងស្រាវជ្រាវបន្តទៀត។ ដោយឡែក  ចម្លើយសារភាពរបស់បុរសជាប់សង្ស័យដំបូង  គឺជាការស្រង់សំដីច្រឡំរបស់សមត្ថកិច្ចតែប៉ុណ្ណោះ ដូច្នេះសមត្ថកិច្ចបានសុំយោបល់ព្រះរាជអាជ្ញា  ដោះលែងបុរសនោះវិញហើយ។

តាមការអះអាងរបស់បុរសឈ្មោះរ៉ែម  សារ៉េត បានឱ្យដឹងថា ខ្លួនដាច់ខាតមិនបានរំលោភសេពសន្ថវៈក្មេងស្រីនោះទេ ប៉ុន្តែខ្លួនតែងតែហៅនាងឱ្យឡើងជិះត្រាក់ទ័រទៅស្រែជាមួយគ្នា ព្រោះអាណិតមិនចង់ឱ្យនាងដើរហត់។ មិនត្រឹមតែប៉ុណ្ណោះ កន្លងមក ខ្លួនក៏ធ្លាប់បានឱ្យលុយក្មេងស្រីរងគ្រោះនោះទុកចាយជាញឹកញាប់ដែរ។

ជុំវិញករណីរំលោភសេពសន្ថវៈទៅលើក្មេងស្រីរងគ្រោះខាងលើនេះ សមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេតស្រាវជ្រាវបន្តទៀត ដើម្បីឈានដល់ការចាប់ខ្លួនជនសង្ស័យពិតប្រាកដ នាំយកមកចាត់ការតាមច្បាប់ បន្ទាប់ពីក្មេងស្រីរងគ្រោះបានអះអាងថា អ្នកដែលចាប់នាងរំលោភសេពសន្ថវៈ គឺជាមនុស្សផ្សេងម្នាក់ទៀត៕

RELATED ARTICLES