ភ្នំពេញ៖ ជនសង្ស័យ២នាក់ប្តីប្រពន្ធ ត្រូវបានកម្លាំងព្រហ្មទណ្ឌខណ្ឌសែនសុខ ចាប់ឃាត់ខ្លួនក្រោយពីមានប្រជាពលរដ្ឋរាយការណ៍ពីទីតាំងខាងលើ កាលពីម៉ោង១១និង០០នាទីព្រឹកថ្ងៃទី១៥ ធ្នូ ២០១៧ នៅខាងក្រោយកន្លែងលក់រថយន្តប្រើពន្លឺព្រះអាទិត្យស្តារ៨ ផ្លូវសហព័ន្ធរុស្សី ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ជនសង្ស័យឈ្មោះទួន ចាន់តូ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរប៉ះកង់ម៉ូតូ ស្នាក់ខាងក្រោយកន្លែងលក់រថយន្តប្រើពន្លឺព្រះអាទិត្យស្តារ៨ ផ្លូវសហព័ន្ធរុស្សុី ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ប្រពន្ធឈ្មោះជា ចាន់ឌី អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅខាងក្រោយកន្លែងលក់រថយន្តប្រើពន្លឺព្រះអាទិត្យស្តារ៨ ផ្លូវសហព័ន្ធរុស្សី ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
សមត្ថកិច្ចប្រាប់ថា មុនឈានទៅឃាត់ខ្លួនប្តីប្រពន្ធខាងលើ ខណៈដែលមានប្រជាពលរដ្ឋរាយការណ៍មកប្រាប់ថា ប្តីប្រពន្ធខាងលើបានប្រើទីតាំងលក់ជួញដូរគ្រឿងញៀនអោយអតិថិជនប្រើប្រាស់ផង ទើបសមត្ថកិច្ចសុំឆ្លងយោបល់ថ្នាក់លើអោយចុះទៅបង្ក្រាប ដោយក្នុងនោះបានធ្វើការឃាត់ខ្លួនប្តីប្រពន្ធខាងលើ ព្រមទាំងដកហូតបានថ្នាំញៀនមួយកូនកញ្ចប់ថង់តូច និងថង់វេចខ្ចប់ឧបករណ៍សំរាប់ប្រើប្រាស់មួយចំនួនផង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានប្រាប់ថា ថ្នាំញៀនខ្លួនបានលក់បន្តទៅអោយម៉ូយខេត្តអស់ហើយ និងបានអោយគេទៅយកបន្ថែម តែម៉ូយមិនទាន់យកមកប្រគល់អោយ ខណៈសមត្ថកិច្ចចុះបង្ក្រាបមុន។
បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ៕