Saturday, June 21, 2025
Homeកីឡាអន្ដរជាតិដំណើរឆ្ពោះទៅការប្រកួតបាល់ទាត់ពិភពលោក២០១៨ នៅប្រទេសរុស្ស៊ី

ដំណើរឆ្ពោះទៅការប្រកួតបាល់ទាត់ពិភពលោក២០១៨ នៅប្រទេសរុស្ស៊ី

ប្រទេសជប៉ុន  ស្ថិតនៅក្នុងពូល H ដែលមាន ក្រុមកូឡុំប៊ី  សេណេហ្គាល់ និងប៉ូឡូញ។

វីរបុរស ៖ Maya Yoshida ក្លឹប Southampton

ក្តីរំពឹង ៖ មិនសង្ឃឹមឆ្លងផុតវគ្គជម្រុះក្នុងពូលនោះទេ។

-ចំណាត់ថ្នាក់ FIFA ៖ លេខ៦០

-វត្តមានប្រកួតបាល់ទាត់ពិភពលោក ៖ ចំនួន៦ដង។

លើកទី១ នៅឆ្នាំ១៩៩៨។ ក្រុមនេះមិនធ្លាប់ជាប់ជើងឯកទេ តែធ្លាប់ឡើងដល់វគ្គ១៦ក្រុមចុងក្រោយ កាលពីឆ្នាំ២០០២ និង២០១០។

-គ្រូបង្វឹក ៖ លោក Akira Nishino វ័យ៦៣ឆ្នាំ សញ្ជាតិជប៉ុន។

សិទ្ធិចូលរួមប្រកួតបាល់ទាត់ពិភពលោកៈ ចំណាត់ថ្នាក់លេខ១ ពូលB ជម្រុះតំបន់អាស៊ី។

ប្រព័ន្ធលេង ៖ លោក Akira Nishino ចូលចិត្តប្រើប្រព័ន្ធ ៤-៣-៣។

ចំណុចខ្លាំង ៖ ខ្សែការពារ

ចំណុចខ្សោយ ៖ ខ្សែប្រយុទ្ធ និងខ្សែបម្រើ

កីឡាករឆ្នើមៗរួមមាន ៖

-ខ្សែប្រយុទ្ធ ៖ Shinji Okazaki មកពីក្លឹប Leicester វត្តមានក្នុងក្រុមជម្រើសជាតិ ១១១ប្រកួត ស៊ុតបាល់បាន៥០គ្រាប់។ កីឡាករ Yuya Osaka មកពីក្លឹប Bremen ស៊ុតបាល់បាន៧គ្រាប់ ក្នុង២៦ប្រកួត ខណៈកីឡាករ Takuma Aasano មកពីក្លឹប Stuttgart ស៊ុតបាល់បាន៣គ្រាប់ ក្នុង១៧ប្រកួត។

-ខ្សែបម្រើ ៖ Makoto Hasebe មកពី ក្លឹប Frankfurt ស៊ុតបាល់បាន២គ្រាប់ ក្នុង១០៨ប្រកួត, កីឡាករ Shinji Kagawa មកពីក្លឹប Dortmnud ស៊ុតបាល់បាន២៩គ្រាប់ ក្នុង៨៩ប្រកួត ចំណែកកីឡាករ Honda មកពីក្លឹប Pachuca ស៊ុតបាល់បាន៣៦គ្រាប់ ក្នុង៩៣ប្រកួត។

-ខ្សែការពារ ៖ Yuto Nagatomo មកពីក្លឹប Galtatasaray ស៊ុតបាល់បាន៣គ្រាប់ ក្នុង១០៣ប្រកួត, កីឡាករ Maya Yoshida មកពីក្លឹប Southampton ស៊ុតបាល់បាន១០គ្រាប់ ក្នុង៨០ប្រកួត ចំណែកកីឡាករ Tomoaki Makino មកពីក្លឹប Urawa ស៊ុតបាល់បាន៤គ្រាប់ ក្នុង៣០ប្រកួត៕

RELATED ARTICLES