Saturday, June 21, 2025
Homeកីឡាអន្ដរជាតិរ៉ូណាល់ដូ ៖ ប្រទេស5 អាចឈ្នះពាន​ World Cup អត់មានប្រេស៊ីល

រ៉ូណាល់ដូ ៖ ប្រទេស5 អាចឈ្នះពាន​ World Cup អត់មានប្រេស៊ីល

អតីតខ្សែប្រយុទ្ធឆ្នើមរបស់ប្រេស៊ីល កីឡាកររ៉ូណាល់ដូ បានព្យាករណ៍ប្រទេសចំនួន៥ ដែលអាចឈ្នះពានបាល់ទាត់ពិភពលោក២០១៨ នៅប្រទេសរុស្ស៊ី ហើយអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ រ៉ូណាល់ដូ មិនបានរាប់បញ្ចូលក្រុមជម្រើសជាតិប្រទេសរបស់លោកនោះទេ។

ប្រទេសដែលរ៉ូណាល់ដូ ចាត់ទុកថា មានសក្តានុពលក្នុងការលើកពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំនេះ រួមមាន ប្រទេសអាល្លឺម៉ង់ ក្រុមការពារជើងឯកបាល់ទាត់ពិភពលោក២០១៤ ក្រុមជម្រើសជាតិអេស្ប៉ាញ អង់គ្លេស បារាំង និងអាហ្សង់ទីន។

អតីតខ្សែប្រយុទ្ធឆ្នើមរបស់ Real Madrid រូបនេះ មិនបានផ្តល់ភ័ស្តុតាងរឹងមាំថា ហេតុអីបានគាត់ផ្តល់ទំនុកចិត្តទៅលើក្រុមជម្រើសជាតិទាំង៥នោះទេ។

មូលហេតុដែលម្ចាស់បាល់មាស២សម័យកាលរូបនេះ មិនមានទំនុកចិត្តទៅលើក្រុមជម្រើសជាតិខ្លួនឯង ក៏ដោយសារតែភាពមិនប្រាកដប្រជារបស់កីឡាករនីម៉ា ដែលកំពុងមានរបួស។

រូណាល់ដូ បាននិយាយថា ការប្រកួតបាល់ទាត់ពិភពលោក គឺពិបាកណាស់។

កីឡាកររ៉ូណាល់ដូ ធ្លាប់ជួយឱ្យក្រុមជម្រើសជាតិប្រេស៊ីល ឈ្នះពានបាល់ទាត់ពិភពលោក ២ដង កាលពីឆ្នាំ១៩៩៤ និង២០០២។

កីឡាកររ៉ូណាល់ដូ ចូលលេងឱ្យក្រុមជម្រើសជាតិប្រេស៊ីល តាំងពីឆ្នាំ១៩៩៤ដល់២០១១។ នៅជាមួយក្រុមជម្រើសជាតិ ធ្លាប់ស៊ុតបាល់ នា៦២គ្រាប់ ក្នុង៩៨ប្រកួត៕

RELATED ARTICLES