Saturday, June 21, 2025
Homeកីឡាអន្ដរជាតិZidane ថ្លែងចាកចេញពី Real Madrid ធ្វើឲ្យប្រធានក្លឹបស្ទើរគាំងបេះដូង

Zidane ថ្លែងចាកចេញពី Real Madrid ធ្វើឲ្យប្រធានក្លឹបស្ទើរគាំងបេះដូង

ថ្វីដ្បិត​តែ​​ ហ្ស៊ីដាន​បាន​ជួយឲ្យក្លឹបស្តេចដំរី ស​ Real Madrid​ ឈ្នះ ពានឆេមពានលីក៣​ រដូវកាលជាប់ៗគ្នា យ៉ាងណាក៏ដោយ ទីបំផុតលោកបានធ្វើឲ្យមាន​ការ​ភ្ញាក់ផ្អើលមួយកាលពីរាត្រីថ្ងៃព្រហស្បតិ៍ទី ៣១ ឧសភា បន្ទាប់ពីលោកធ្វើសន្និសីទកាសែតប្រកាស​ចាកចេញ​ពី​ក្លឹបជើងឯកពានឆេមពានលីក១៣ សម័យកាលមួយនេះ។

ក្នុង​សន្និសីទកាសែត​កាល​ពី​ម្សិលមិញ បុរស​សញ្ជាតិ​បារាំង​បាន​លើក​ហេតុផល​​​យ៉ាងខ្លីថា៖ “​បន្ទាប់​ពី​៣​ឆ្នាំ ខ្ញុំ​គិត​ថា​ជា​ពេល​ត្រូវ​ចាកចេញ​ហើយ។ វា​ពិត​ជា​ពិបាក​បន្ត​ធ្វើ​ជា​គ្រូ​បង្វឹក ក្រោយ​ចំណាយ​រយៈពេល​ច្រើន​គួរ​សម។ ខ្ញុំ​ក៏​មិន​គិត​ច្បាស់​ថា ពួក​យើង​អាច​បន្ត​ឈ្នះ​ទៀត​ឬ​យ៉ាង​ណាទេ។

ទាក់ទងទៅនឹងការប្រកាសរបស់ ហ្ស៊ីដាន លោក Perez ប្រធានក្លឹបបានសំដែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

 

លោក​ Perez បាននិយាយថា៖ “ក្រោយ​ឈ្នះ ឆេមពានលីកខ្ញុំ​មិន​បានគិតចថាគាត់​សម្រេច​ចិត្ត​បែប​នេះ​ឡើយ”។ជាមួយគ្នានេះដែរលោក​នៅតែសង្ឃឹម​ថា លោក ហ្ស៊ីដាន នឹង​ត្រលប់​មក​ដឹកនាំ​ក្លឹប​នា​ពេល​អនាគត។

រយៈពេល​ដ៏​ខ្លីហ្ស៊ីដានបាន​ជួយ Real Madrid ឈ្នះ​ពាន៩​ក្នុង​នោះ​មាន៖ ពានព្រីមេរ៉ាលីហ្គាម្ដងពានស៊ុបពើរខាប់ម្ដង ពានឆេមពានលីក ៣​ដង ពានស៊ុបពើខាប់២​ដង និងពានFIFA Super Cup ២​ដង៕

RELATED ARTICLES