Saturday, June 21, 2025
Homeកីឡាអន្ដរជាតិEverton តែងតាំងលោក Marco Silva ជាគ្រូបង្វឹកថ្មី

Everton តែងតាំងលោក Marco Silva ជាគ្រូបង្វឹកថ្មី

តាមប្រភពព័ត៌មានពី ប៊ី ប៊ី ស៊ី ចេញផ្សាយកាលពីថ្ងៃសុក្រ ទី០១ ខែមិថុនា ឆ្នាំ២០១៨ បានឱ្យដឹងថា ក្លឹប Everton បានតែងតាំងលោក Marco Silva អតីតគ្រូបង្វឹករបស់ Watford ស្នងតំណែងលោក Sam Allardyce ដើម្បីដឹកនាំនៅរដូវកាល២០១៨-២០១៩។

 

ប្រភពព័ត៌មានដដែលនោះ បានឱ្យដឹងថា ក្លឹប Everton បានផ្តល់កុងត្រារយៈពេល៣ឆ្នាំ ដល់បុរសសញ្ជាតិព័រទុយហ្គាល់ ហើយនេះគឺជាក្លឹបនៅអង់គ្លេសទី៣ ដែលលោកធ្លាប់ដឹកនាំ បន្ទាប់ពី Hull និង Watford។

 

Everton មិនមានអ្នកចាត់ការចាប់តាំង ពីក្លឹបបណ្តេញលោក Sam Allardyce កាលពីដើមខែឧសភា កន្លងមក បន្ទាប់ពីចំណាយពេលជិត៦ខែនៅកីឡដ្ឋាន Goodison Park។ លោក Marco Silva វ័យ៤០ឆ្នាំ។ លោកមានបទពិសោធន៍ដឹកនាំក្លឹបបាល់ទាត់ចំនួន៦ហើយ។ កាលជាកីឡាករលោកមិនធ្លាប់លេងឱ្យក្លឹបធំៗនៅអឺរ៉ុបទេ តែលេងជាមួយក្លឹបនៅក្នុងស្រុក។ គិតទាំង Everton នេះជាក្លឹបទី៦ហើយ ដែលលោកចូលដឹកនាំ៕

RELATED ARTICLES