Saturday, June 21, 2025
Homeកីឡាអន្ដរជាតិវៀតណាម ធ្វើម្ចាស់ផ្ទះចាប់ឆ្នោតការប្រកួតពានរង្វាន់អង់គ្លេស លីកខាប់

វៀតណាម ធ្វើម្ចាស់ផ្ទះចាប់ឆ្នោតការប្រកួតពានរង្វាន់អង់គ្លេស លីកខាប់

សម្រាប់ការចាប់គូប្រកួតបាល់ពានអង់គ្លេស លីកខាប់ (English League Cup) ជុំទី១ ឆ្នាំ២០១៨ នឹងធ្វើឡើងនៅថ្ងៃសុក ទី១៥ មិថុនា ឆ្នាំ២១០៨ នៅប្រទេសវៀតណាម។

ពានរង្វាន់អង់គ្លេសលីកខាប់ ដែលគ្រប់គ្រងដោយក្លឹប Man City កាលពីខែកុម្ភៈ ឧបត្ថម្ភដោយក្រុមហ៊ុនភេសជ្ជៈ Carabao របស់ថៃ។

កាលពីឆ្នាំមុន ការចាប់ឆ្នោតជុំទី២ ធ្វើឡើងនៅទីក្រុងបាងកក និងទីក្រុងប៉េកាំង។

ការចាប់ឆ្នោយកាលពីឆ្នាំមុន នៅប្រទេសថៃ មានបញ្ហាបច្ចេកទេសបន្តិចបន្តួច ដោយចាប់ច្រឡំគូប្រកួត Charlton មានដល់ទៅ២ដង។

លោក Steve McManaman អតីតកីឡាករ Liverpool និង Real Madrid អតីតខ្សែប្រយុទ្ធបិសាចក្រហម Man Utd លោក Louis Saha និងលោក Dennis Wise អតីតប្រធានក្លឹប Chelsea នឹងធ្វើជាគណៈអធិបតីក្នុងពិធីចាប់ឆ្នោតនោះ៕

RELATED ARTICLES