Saturday, June 21, 2025
Homeកីឡាអន្ដរជាតិដូណាល់ ត្រាំ ធ្វើឱ្យក្រុមជម្រើសជាតិអ៊ឺរ៉ង់ អត់ស្បែកជើងពាក់ នៅ World Cup

ដូណាល់ ត្រាំ ធ្វើឱ្យក្រុមជម្រើសជាតិអ៊ឺរ៉ង់ អត់ស្បែកជើងពាក់ នៅ World Cup

តាមប្រភពព័ត៌មានពី The Mirrior ចេញផ្សាយកាលពីថ្ងៃអង្គារ ទី១២ មិថុនា ឆ្នាំ២០១៨ បានឱ្យដឹងថា កីឡាករក្រុមជម្រើសជាតិអ៊ឺរ៉ង់ ប្រឈមនឹងការខ្វះខាតស្បែកជើងពាក់ សម្រាប់ចូលរួមប្រកួតបាល់ទាត់ពិភពលោក២០១៨ នៅប្រទេសរុស្ស៊ី ដោយសារតែប្រធានាធិបតីសហរដ្ឋអាមេរិក  លោកដូណាល់ ត្រាំ។

ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈកីឡា Nike របស់សហរដ្ឋអាមេរិក បានប្រកាសដកខ្លួនចេញ មិនព្រមជួយឧបត្ថម្ភដល់ក្រុមជម្រើសជាតិអ៊ឺរ៉ង់ នោះទេ។ ការសម្រេចចិត្តដកខ្លួនចេញរបស់ក្រុមហ៊ុន Nike ដោយសារតែហេតុផលនយោបាយ ក្រោយពេលដែលលោកដូណាល់ ត្រាំ ប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ឺរ៉ង់២០១៥ ហើយបានបន្តដាក់សម្ពាធទណ្ឌកម្មសេដ្ឋកិច្ចសាជាថ្មី។

ក្រុមហ៊ុន Nike បានសេចក្តីថ្លែងការណ៍ថា ទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិក មានន័យថា Nike ដែលជាក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក មិនអាចផ្គត់ផ្គង់ស្បែកជើងដល់ក្រុមជម្រើសជាតិអ៊ឺរ៉ង់ បានទេ។

ទាក់ទងទៅនឹងបញ្ហានេះ លោក Carlos Queiroz គ្រូបង្វឹកក្រុមជម្រើសជាតិអ៊ឺរ៉ង់ បាននិយាយថា “កីឡាករធ្លាប់ប្រើប្រាស់ស្បែកជើងរបស់ក្រុមហ៊ុននេះ  ហើយវាពិបាកណាស់ក្នុងការ ផ្លាស់ប្តូរស្បែកជើងរបស់ក្រុមហ៊ុនថ្មី៕

RELATED ARTICLES