Saturday, June 21, 2025
Homeកីឡាអន្ដរជាតិPatrick Vieira អតីតប្រធានក្រុម Arsenal​ ក្លាយជាគ្រូបង្វឹកក្លឹបបាល់ទាត់បារាំង Nice

Patrick Vieira អតីតប្រធានក្រុម Arsenal​ ក្លាយជាគ្រូបង្វឹកក្លឹបបាល់ទាត់បារាំង Nice

អតីតប្រធានក្រុមកាំភ្លើងធំ Arsenal កីឡាករ Patrick Vieira ត្រូវបានតែតាំងជាគ្រូបង្វឹកក្លឹបបាល់ទាត់បារាំង Nice ក្រោយពីចំណាយពេល៣ឆ្នាំ ដឹកនាំក្លឹបបាល់ទាត់អាមេរិក  New York City។

លោក Patrick Vieira ធ្លាប់បានគេផ្តល់យោបល់ឱ្យមកដឹកនាំក្លឹបកាំភ្លើងធំ Arsenal  មុនពេលតែងតាំងលោក Unai Emery។

លោក Patrick Vieira បាននិយាយថា “សម្រាប់ខ្ញុំការចាកចេញពីក្លឹប New York គឺជាការសម្រចចិត្តដ៏ពិបាក ប៉ុន្តែកាលៈទេសៈតម្រូវឱ្យខ្ញុំធ្វើវា។

ក្លឹប Nice បញ្ចប់ចំណាត់ថ្នាក់លេខ៨ ក្នុងតារាងបារាំង D1 គ្មានកៅអីលេងយូរ៉ូប៉ាលីកទេ។

ក្រោយពេលលោកចាកចេញពី New York  លោកបានបបួលមិត្តរួមអាជីពរបស់លោកមកជាមួយដែរ រួមមានលោក Christian Lattanzio ជំនួយការគ្រូបង្វឹកលោក Kristian Wilson គ្រូដឹកនាំបង្ហាត់ផ្ទាល់ និងលោក Matt Cook គ្រូបង្វឹកកាយសម្ព័ន្ធ។

លោក Patrick Vieira បានចូលមកដឹកនាំឱ្យក្លឹប New York កាលពីខែមករា ឆ្នាំ ២១០៦៕

RELATED ARTICLES