Sunday, June 22, 2025
Homeកីឡាអន្ដរជាតិជំនួបពូល B ៖ ព័រទុយហ្គាល់ ប៉ះ អេស្ប៉ាញ ម៉ោង១រំលងអាធ្រាត្រ

ជំនួបពូល B ៖ ព័រទុយហ្គាល់ ប៉ះ អេស្ប៉ាញ ម៉ោង១រំលងអាធ្រាត្រ

ទស្សនា Asianbookie យក អេស្ប៉ាញ

(4)Portugal (+0.5) Spain(10)

ចំណាត់ថ្នាក់ FIFA ៈ លេខ4

ប្រកួតបន្ទាប់ថ្ងៃទី20 ក្រុមព័រទុយហ្គាល់ ប៉ះក្រុមម៉ារុក និងថ្ងៃទី25 ប៉ះអ៊ីរ៉ង់។

Portugal វត្តមានបាល់ទាត់ពិភពលោក ៈ ចំនួន6ដង គឺឆ្នាំ1966/ 1986/ 2002/ 2006/ 2010/ 2014។

លទ្ធផលល្អ ៖ ចំណាត់ថ្នាក់លេខ3ម្តង គឺឆ្នាំ1966។

គ្រូបង្វឹក ៖ Fernando Santos សញ្ជាតិព័រទុយហ្គាល់។ លោកចូលមកដឹកក្រុមជម្រើសជាតិព័រទុយហ្គាល់ កាលពីខែធ្នូ ឆ្នាំ2014។ ក្នុងរជ្ជកាលដឹកនាំរបស់លោក51ប្រកួត ឈ្នះ33 ស្មើ9 និងចាញ់9 ស្មើនឹង64/71ភាគរយ។

កីឡាករឆ្នើម ៖ ខ្សែប្រយុទ្ធ Cristiano Ronaldo មកពីក្លឹប Real Madrid ធ្លាប់បង្ហាញវត្តមានបាន150ប្រកួត និងស៊ុតបាល់បាន81 គ្រាប់។ ខ្សែបម្រើ Joao Moutinho មកពីក្លឹប Monaco ធ្លាប់បង្ហាញវត្តមានបាន105ប្រកួត និងស៊ុតបាល់បាន11គ្រាប់។ ខ្សែការពារ Bruno Alves មកពីក្លឹប Rangers ធ្លាប់បង្ហាញវត្តមាន បាន96ប្រកួត និងស៊ុតបាល់បាន11គ្រាប់។ លទ្ធផល5ប្រកួតចុងក្រោយ គឺ 2-2-1។

3ប្រកួតចុងក្រោយ គឺ ៖

05-18 Portugal 2-2 Tunisia

06-18 Belgium 0-0 Portugal

06-18 Portugal 3-0 Aleria

Spain

ចំណាត់ថ្នាក់ FIFA ៈ លេខ10

ប្រកួតបន្ទាប់ថ្ងៃទី20 ក្រុមអេស្ប៉ាញ ប៉ះ ក្រុមអ៊ីរ៉ង់ និងថ្ងៃទី25 ប៉ះក្រុមម៉ារ៉ុក។

វត្តមានបាល់ទាត់ពិភពលោក ៖ ចំនួន14 ដង គឺឆ្នាំ1934/ 1950/ 1962/ 1966/ 1978/ 1982/ 1986/ 1990/ 1994/ 1998/ 2002/ 2006/ 2010/ 2014។

លទ្ធផលល្អ ៖ ម្ចាស់ជើងឯកបាល់ទាត់ពិភពលោកម្តង គឺឆ្នាំ2010។

គ្រូបង្វឹក ៖ Fernando Hierro សញ្ជាតិអេស្ប៉ាញ។ លោកចូលមកដឹកក្រុមជម្រើសជាតិអេស្ប៉ាញ កាលពីខែមិថុនា ឆ្នាំ2018។

កីឡាករឆ្នើម ៖ ខ្សែប្រយុទ្ធ Diego Costa មកពីក្លឹប At Madrid ធ្លាប់បង្ហាញវត្តមានបាន 20ប្រកួត និងស៊ុតបាល់បាន7គ្រាប់។ ខ្សែបម្រើ Andries Iniesta មកពីក្លឹប Barcelona ធ្លាប់បង្ហាញវត្តមានបាន127ប្រកួត និងស៊ុតបាល់បាន14គ្រាប់។ ខ្សែការពារ Sergio Ramos មកពីក្លឹប Real Madrid ធ្លាប់បង្ហាញវត្តមាន បាន152ប្រកួត និងស៊ុតបាល់បាន13គ្រាប់។ លទ្ធផល5ប្រកួតចុងក្រោយ គឺ 2-3-0។

3ប្រកួតចុងក្រោយ គឺ ៖

03-18 Spain 3-1 Argentina

06-18 Spain 1-1 Switzerland

06-18 Tunisia 0-1 Spain

ប្រវត្តិជួបគ្នា10ប្រកួត Portugal ឈ្នះ2 ស្មើ6 និងចាញ់2។

ជួបគ្នា4ប្រកួតចុងក្រោយ គឺ ៖

06-04 Spain 0-1 Portugal

06-10 Spain 1-0 Portugal

11-10 Portugal 4-0 Spain

06-12 Portugal 0-0 Spain

ទស្សន ៈ ស្មើ 1-1

RELATED ARTICLES