Saturday, June 21, 2025
Homeកីឡាអន្ដរជាតិជំនួបពូល E ៖ ប្រេសុីល ប៉ះ ស្វីស វេលាម៉ោង១រំលងអាធ្រាត្រ

ជំនួបពូល E ៖ ប្រេសុីល ប៉ះ ស្វីស វេលាម៉ោង១រំលងអាធ្រាត្រ

ទស្សនៈ Asianbookie យក Brazil

(2)Brazil (-1/1.5) Switzerland(6)

Brazil ប្រកួតបន្ទាប់ ៖ ថ្ងៃទី២២ ជួប កូស្តារីកា និងប្រកួតចុងក្រោយជួបស៊ែប៊ី។

ចំណាត់ថ្នាក់ FIFA ៖ លេខ២

វត្តមានប្រកួតបាល់ទាត់ពិភពលោក ៖ ចំនួន២០ដង គឺឆ្នាំ១៩៣០, ១៩៣៤, ១៩៣៨, ១៩៥០, ១៩៥៤, ១៩៥៨, ១៩៦២, ១៩៦៦, ១៩៧០, ១៩៧៤, ១៩៧៨, ១៩៨២, ១៩៨៦, ១៩៩០, ១៩៩៤, ១៩៩៨, ២០០២, ២០០៦, ២០១០, ២០១៤។

លទ្ធផលល្អ ៖  ជើងឯក៥សម័យកាល គឺឆ្នាំ១៩៥៨, ១៩៦២, ១៩៧០, ១៩៩៤, ២០០២។

គ្រូបង្វឹក ៖ Tite សញ្ជាតិប្រេស៊ីល។ លោកចូលមកដឹកនាំក្រុមជម្រើសជាតិប្រេស៊ីល កាលពីឆ្នាំ២០១៦។ ក្នុងរជ្ជកាលដឹកនាំរបស់លោក ២១ប្រកួត គឺឈ្នះ១៧ ស្មើ៣ និងចាញ់១ ស្មើ៨០,៩៥ភាគរយ។

កីឡាករឆ្នើម ៖ កីឡាករខ្សែប្រយុទ្ធ Neymar មកពីក្លឹប Paris SG ស៊ុតបាល់បាន៥៥គ្រាប់ ក្នុង៨៥ប្រកួត។  កីឡាករខ្សែបម្រើ Philippe Coutinho មកពីក្លឹប Barcelona  ស៊ុតបាល់បាន១០គ្រាប់ ក្នុង៣៦ប្រកួត និងកីឡាករ Marcelo មកពីក្លឹប Real Madrid ស៊ុតបាល់បាន៦គ្រាប់ ក្នុង៥៤ប្រកួត។ លទ្ធផល៥ប្រកួតចុងក្រោយ​ គឺ ៤-១-០។

៣ប្រកួតចុងក្រោយ គឺ ៖

០៣-១៨ Germany 0-1 Brazil

០៦-១៨ Brazil 2-0 Croatia

០៦-១៨ Austria 0-3 Brazil

Switzerland ប្រកួតបន្ទាប់ ៖ ថ្ងៃទី២២ ជួបស៊ែប៊ី និងប្រកួតចុងក្រោយ ជួបកូស្តារីកា។

ចំណាត់ថ្នាក់ FIFA ៖ លេខ៦

វត្តមានប្រកួតបាល់ទាត់ពិភពលោក ៖ ចំនួន៧ដង គឺឆ្នាំ១៩៣៤, ១៩៣៨, ១៩៥០្ប ១៩៥៤, ១៩៦២, ១៩៦៦, ១៩៩៤, ២០០៦, ២០១០, ២០១៤។

លទ្ធផលល្អ ៖ វគ្គ៨ក្រុម គឺ១៩៣៤, ១៩៣៨, ១៩៥៤។

គ្រូបង្វឹក ៖ Vladimir Petkovic សញ្ជាតិស៊ែប៊ី។ លោកចូលមកដឹកនាំក្រុមជម្រើសជាតិស៊្វីស កាលពីឆ្នាំ២០១៤។ ក្នុងរជ្ជកាលដឹកនាំរបស់លោក៤០ប្រកួត គឺឈ្នះ២៥ ស្មើ៧ និង ចាញ់៨ ស្មើ៦២,៥០ភាគរយ។

កីឡាករឆ្នើម ៖ កីឡាករខ្សែប្រយុទ្ធ Haris Seferovic មកពីក្លឹប Benfica ស៊ុតបាល់បាន១២គ្រាប់ ក្នុង៥១ប្រកួត។  កីឡាករខ្សែបម្រើ Shaqiri មកពីក្លឹប Stoke ស៊ុតបាល់បាន២០គ្រាប់ ក្នុង៧០ប្រកួត និងកីឡាករការពារ Stephan Lichtsteiner មកពីក្លឹប Arsenal ស៊ុតបាល់បាន៨គ្រាប់ ក្នុង១០០ប្រកួត។ លទ្ធផល៥ប្រកួតចុងក្រោយ គឺ ៣-២-០។

៣ប្រកួតចុងក្រោយ គឺ ៖

០៣-១៨ Switzerland 6-0 Panama

០៦-១៨ Spain 1-1 Switzerland

០៦-១៨ Switzerland 2-0 Japan

ប្រវត្តិជួបគ្នា២ប្រកួត គឺ ៖

១១-០៦ Switzerland 1-2 Brazil

០៨-១៣ Switzerland 1-0 Brazil

ទស្សនៈ Brazil ឈ្នះ ១-០

RELATED ARTICLES