រូបសំណាកថ្មីរបស់រ៉ូណាល់ដូ ដែលត្រូវបានគេយកជំនួសរូបសំណាកចាស់នៅព្រលានយន្តហោះទីក្រុង Madeira ត្រូវបានមហាជនរិះគន់ និងសើចចំអកយ៉ាងខ្លាំង ដោយសារតែពួកគេយល់ថា មិនដូចកីឡាករខ្សែប្រយុទ្ធឆ្នើមតែមួយគត់របស់ព័រទុយហ្គាល់។
អ្នកគាំទ្រខ្លះបាននិយាយថា រូបសំណាករ៉ូណាល់ដូ ថ្មីនេះ គឺដូចគ្នាទៅរូបកីឡាករប្រធានក្រុមជម្រើសជាតិអៀរឡង់ កីឡាករ Niall Quinn ប៉ុន្តែជាងចម្លាក់បាននិយាយថា ស្នាដៃរបស់លោក គឺជាបញ្ហានៃការសាកល្បង។
អ្នកគាំទ្ររ៉ូណាល់ដូ បានអំពាវនាវសុំឱ្យយករូបចាស់មកវិញ។
យោងតាមកាសែតព័រទុយហ្គាល់ បានឱ្យ ដឹងថា កាលពីឆ្នាំទៅមិញ ក្រុមគ្រួសាររបស់រ៉ូណាល់ដូ បានស្នើសុំដាក់ជំនួសរូបចាស់ ឱ្យដូចគ្នាទៅនឹងរូបដែលដូរតម្កល់នៅសារៈមន្ទីរ។ រូបនេះបានយកទៅដាក់តាំងកាលពីថ្ងៃបើកឆាកការប្រកួតបាល់ទាត់ពិភពលោក ខណៈដែល រ៉ូណាល់ដូ ស៊ុតបាល់ (Hat Trick) ជួយឱ្យក្រុមព័រទុយហ្គាល់ ស្មើអេស្ប៉ាញ លទ្ធផល៣ទល់នឹង៣៕